ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីមន្ទីរបរិស្ថាន៖ ខេត្តមណ្ឌលគីរី មានសត្វព្រៃប្រមាណ ៣០ប្រភេទកំពុងរស់នៅក្នុងព្រៃ

មណ្ឌលគិរី៖ មន្ត្រីមន្ទីរបរិស្ថាន និងមន្ត្រីអង្គការអភិរក្សសត្វព្រៃ បានអោយដឹងថា យ៉ាងហោចមានសត្វព្រៃចំនួន ៣០ប្រភេទ កំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច នៃទឹកដីខេត្តមណ្ឌលគិរី។ ក្នុងនោះមួយចំនួនធំ គឺជាសត្វព្រៃ ស្ថិតក្នុងបញ្ជី នៃអង្គការអភិរក្សធនធានធម្មជាតិអន្តរជាតិ(IUCN) ។ នេះបើតាមរបាយការ របស់ ការស្រាវជ្រាវ នៃក្រសួងបរិស្ថាន និងអង្គការជំនាញសត្វព្រៃWWF។

របាយការណ៍ដដែល បានឲ្យដឹងថា សត្វព្រៃដែលកំពុងលាក់ខ្លួនទាំងនោះរួមមាន៖ ដំរីអាស៊ី ខ្លារខិន ខ្លាពពក ឆ្មាព្រៃ ឆ្មាដាវ ខ្លាភ្ញីថ្មកែវ ទន្សោង ខ្ទីង ប្រើស រម៉ាំង ឈ្លូស ឆ្កែព្រៃ ឆ្កែចចក ទោចថ្ពាល់លឿង ស្វាកន្ទុយស ស្វាព្រាម ស្វាអង្កត់ ស្វាក្តាម បក្សីត្រយ៉ងយក្ស ត្រយ៉ង​ចំកំកស ទាព្រៃស្លាបស ក្ងោក ត្មាតភ្លើង ត្មាតត្នោត ត្មាតប្រផេះ ក្រពើត្រី ក្រពើភ្នំ អណ្តើកព្រេច អន្សងជាដើម។

ដែនជម្រកសត្វព្រៃភ្នំព្រេច មានទីតាំងស្ថិតនៅចន្លោះ ដែនជម្រកសត្វព្រៃស្រៃពក និងដែនជម្រកសត្វព្រៃកែវសីមា។ ហើយដែនជម្រកសត្វព្រៃ ដែលមានផ្ទៃដីប្រមាណជាង ២ម៉ឺនគីឡូម៉ែត្រក្រឡានេះ ត្រូវបានបង្កើតឡើងដោយព្រះរាជ្យក្រឹត្យនៅឆ្នាំ១៩៩៣។

ក្រៅតែពីបណ្តុំ នៃសត្វជាច្រើនប្រភេទហើយនោះ ដែនជម្រកសត្វព្រៃភ្នំព្រេច ក៏មានសារៈសំខាន់ដ៏ធំធេងខាងផ្នែកវប្បធម៌ សេដ្ឋកិច្ច និង​​​សង្គម សម្រាប់សហគមន៍មូលដ្ឋាន ដែលរស់នៅទីនោះ ពីព្រោះប្រជាពលរដ្ឋពឹងអាស្រ័យលើធនធានធម្មជាតិក្នុងព្រៃ ហើយធនធាននៅក្នុងដែនជម្រកនេះ ផ្តល់ចំណូលជាច្រើនដល់គ្រួសារផងដែរ។

ទាក់ទងបញ្ហានេះ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភគ៌ បានឲ្យដឹងថា មន្ទីរបរិស្ថានខេត្តបានគ្រប់គ្រងលើដែនជម្រកសត្វព្រៃចំនួន ៥ ក្នុងនោះរួមមាន៖ ដែនជម្រកសត្វព្រៃកែវសីមា មានផ្ទៃដី២៩២ ៦៩០ ហិកតា ដែនជម្រកសត្វព្រៃភ្នំព្រេច មានផ្ទៃដី ២២២ ៥០០ ហិចតា ដែនជម្រកសត្វព្រៃភ្នំណាមលៀរ មានផ្ទៃដី ២១ ៩៣៣ ហិកតា ដែនជម្រកសត្វព្រៃស្រែពក មានផ្ទៃដី ៣៧២ ៩៧១ ហិកតា ដែនជម្រកសត្វព្រៃលំផាត់ មានផ្ទៃដី(ភូមិសាស្ត្រខេត្តមណ្ឌលគិរី) ៤៨ ៣៧៤ ហិចតា។ បច្ចុប្បន្នមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី កំពុងសិក្សាស្រាវជ្រាវអំពីសត្វកម្រទាំងនោះ ពិសេសគម្រោងស្ដារឡើងវិញនៃសត្វខ្លាធំ៕ ដោយ៖ សមុទ្រឈើ

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>