ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តែងៗ! សមត្ថកិច្ចឃាត់​ខ្លួន​អ្នក​ដឹក​ឡេ​តាម​អន​ឡាញ បង្កប់​គ្រឿង​ញៀន ក្នុង​កំប៉ុងឡេ

កាលពីម្សិលមិញនេះ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ មានករណីមួយបានបង្កឲ្យមានការភ្ញាក់ផ្អើលពេញដងផ្លូវតែម្តង ខណៈសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលក១ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលជាអ្នកដឹកឡេ បានលួចបង្កប់គ្រឿងញៀន នៅក្នុងកំប៉ុងឡេ។ ហេតុការណ៍នេះបានកើតឡើង ត្រង់ចំណុចស្ដុបចេនឡា ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្នុងការចុះឆែកឆេរ និងឃាត់ខ្លួននេះ សមត្ថកិច្ចបានថតឲ្យឃើញស្តែងៗ នៅពេលយកដៃកាយចេញសាច់ឡេ ឃើញសុទ្ធតែគ្រឿងញៀនតែម្តង។

បើតាមសមត្ថកិច្ចនៅកន្លែងកើតហេតុ បានបញ្ជាក់ឲ្យដឹងថា កម្លាំងបានធ្វើការឃ្លាំមើលជនសង្ស័យ អស់រយៈពេលប៉ុន្មានខែមកហើយ ទើបឈានសម្រេចធ្វើការឃាត់ខ្លួននៅពេលនេះ។

ក្រោយធ្វើការឆែកឆេរ សមត្ថកិច្ចក៏បានបញ្ជូនខ្លួនជនសង្ស័យ ទៅកាន់ប៉ុស្តិ៍ប៉ូលីសភ្លាមៗផងដែរ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>