ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាសម្តែង អេត វីន ទុក្ខជាន់ទុក្ខពេលនេះ ម្តាយបាត់បង់ជីវិត

ភ្នំពេញ ៖ តារាសម្តែង និងបង្ហាញម៉ូដ អេត វីន បានរងនូវអារម្មណ៍ប៉ះទង្គិចមួយទៀតគ្រាកំពុងនៅជាប់ក្នុងបន្ទប់ឃុំឃាំង ដោយសារតែអ្នកម្តាយ បានចែកចាកឋាននឹកស្មានមិនដល់។ អ្នកគាំទ្រជាច្រើនសម្តែង នូវការសោកសៅ និងអាណិតលោក ដែលកំពុងតែខ្វល់ចិត្តបញ្ហាផ្ទាល់ខ្លួនហើយនោះ បែរជាមកជួបរឿងស្លុតចិត្ត បាត់បង់អ្នកមានគុណទៀតហើយ មិនអាចទៅសំពះខមាទោសនៅចំពោះមុខសពម្តាយបាន។

អេត វីន បានផ្ទុះរឿងរ៉ាវហឹង្សារហូតបានតុលាការ កាត់ក្តីឲ្យលោកជាប់ពន្ធនាគារ ក្រោយពេលប្រើកម្លាំងវាយទៅលើគូស្នេហ៍ លោកគឺអ្នកនាង សុទ្ធ បញ្ចកា ។ គ្រប់គ្នាដែលបានដឹងហេតុការណ៍នេះ សុទ្ធតែភ្ញាក់ផ្អើលហើយ មិននឹកដល់ថា គូស្នេហ៍ធ្លាប់តែល្អូកល្អិននេះ វាយតប់គ្នា រហូតឈានដល់ផ្ទុះឆាកវាយគ្នាខូចខាត ទាំងសាច់និងសម្ភារៈបែបនេះឡើយ។
គ្រប់គ្នាសោកស្តាយ អនាគតលោក អេត វីន ដែលមិនគួរណាឆេវឆាវហើយ មិនបានទប់ស្មារតីជ្រុលមួយពេលក្លាយជា វិប្បដិសេរីមួយជីវិតចឹងសោះ។ លោកមានទេពកោសល្យសិល្បៈច្រើនផ្នែកណាស់ ពិេសសការសម្តែងគឺបុិនប្រសព្វ ហើយបានតំណែងតួឯក ជាច្រើនរឿង។

យោងតាម លោករត្ន័ អ្នកគ្រប់គ្រងបវរកញ្ញាចក្រវាឡកម្ពុជា បានសរសេរសារក្តុកក្តួលថា « ខ្ញុំ ពិតជាមានសេចក្តីរន្ធត់ជាខ្លាំង ចំពោះការលាចាកលោករបស់អ្នកមីង ម៉ាក់Edwin។ ខ្ញុំ តែងសង្ឃឹមថាគ្រួសារអ្នកមីង នឹងត្រឡប់មកមានសុភមង្គលល្អដូចដេីមឆាប់ៗ…។ តែវាលឿនពេកហេីយ… ឱ! ព្រះអេីយ… អ្នកមីងនឿុយហត់យូរហេីយ ឥឡូវផុតកម្មពារហេីយ សូមសម្រាកឲ្យបានស្កប់ស្កល់ និងទៅកាន់សុគតិភព ។ កូនៗអ្នកមីងនឹងថែខ្លួនឯងឲ្យបានល្អបំផុត! »។

តារាសម្តែងលោក អេដវីន ត្រូវបានបញ្ជូនចូលពន្ធនាគារព្រៃស បានសម្រេច បើទោះបីជាមួយ អ្នកនាង សុទ្ធ បញ្ចកា ព្យាយាមដកពាក្យបណ្តឹងវិញក៏ដោយ! នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ លោក អេដវីន មានឈ្មោះពិត យិត មាសឧស្សាហ៍ អាយុ២៦ឆ្នាំ ដែលជាតារា ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅកាន់ ពន្ធនាគារព្រៃស តាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ៖ ៤៤៣៥ “ញ”ដ.ឃ.ដ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ។

លោក អេដវីន ត្រូវបានសមត្ថកិច្ច នៃការិយាល័យ ប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ១៤និង១៥នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានពាក្យបណ្តឹង របស់ភាគីនារីរងគ្រោះ ជាអតីតសង្សារ គឺអ្នកនាង សុទ្ធ បញ្ចកា ពាក់ព័ន្ធករណី អំពើហិង្សាយ៉ាងព្រៃផ្សៃ បង្កឲ្យមានរបួសស្នាម ជាច្រើនកន្លែង និងបំផ្លិចបំផ្លាញនូវទ្រព្យសម្បត្តិ ក្នុងលំនៅដ្ឋានជនរងគ្រោះ ស្នាក់នៅ ដែលលំនៅដ្ឋាននេះ គឺជាកម្មសិទ្ធិរបស់ម្តាយបង្កើតជនរងគ្រោះ៕ រក្សាសិទ្ធិដោយ៖សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>