ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រីស្អាត ប៉ូឡូញ ឈ្នះសម្រស់ Miss World 2022 ខណ:កម្ពុជា…

ភ្នំពេញ ៖ ការប្រកួតសម្រស់ Miss World 2022 ត្រូវបានអាក់ខានភ្លាមៗនៅប្រទេសព័រតូរីកូ ដោយសារផ្ទុះបេក្ខភាពមួយចំនួនកើតជំងឺកូវីដ-១៩ ហើយអ្នករៀបចំកម្មវិធីបានប្រកាសលើកពេលហើយ ក៏សម្រេចចិត្តដាក់កាលបរិច្ឆេទថ្មី ថើម្បីស្វែងរកម្ចាស់មកុដ, ឯនារីស្អាតៗមកប្រកួត សុទ្ឋតែនារីៗ ដែលចម្រាញ់បានមានពិន្ទុច្រើន ទើបមានសិទ្ឋិ ប្រជែង ខណៈកម្ពុជាយើងមិនបានចូលរួមបន្តដូចគេឡើយ។

ក្រោមកាប្រកួតដ៍ស្វិតស្វាញ នៅលើការប្រឡងដ៍សំខាន់មួយនេះ គេបានរកឃើញម្ចាស់មកុដ។ នោះបន្ទាប់ការស្វែងរកនៅម្ចាស់ក្សត្រីពិភពលោកដ៏ធំបង្អស់លើកទី៧០ ជិត៣ឆ្នាំ យើងបានស្វែងរកឃើញហើយគឺបានទៅលើប្រទេស ប៉ូឡូញ ។

ទីបំផុត Karolina Bielawska បានបន្តគ្រងមកុដ Miss World សម្រាប់ប្រទេសប៉ូឡូញ ក្រោយរយៈពេល ៣២ ឆ្នាំ។ នេះជាជោគជ័យមួយ របស់ប្រទេសប៉ឡូញ ដែលប្រជាជនទាំងមូល ពិតជារំភើប និងមិននឹកស្មានឡើយ។ម្យ៉ាងកម្មវិធិនេះ បានលើកពេលប្រកួត ភ្លាមៗ បន្ទាប់ពី មានបេក្ខភាពមួយចំនួន ឆ្លងកូវីដ១៩ ពេលកំពុងប្រកួត។ យ៉ាងណា ការប្រកួតបានតស៊ូ ជាថ្មីហើយគណៈកម្មការ បានដំណើរការវិញ ដោយរកបានស្រីស្អាត ឆ្លាត តាមក្តីស្រម៉ៃមែនពោលនាងពិតជាស្អាតមែន។

សម្រាប់កម្មវិធីនេះខាងកម្ពុជាយើងក៍មាមបេក្ខភាពប្រឡងដែរ កញ្ញា ភុំ សោភ័ណ្ឌ ហើយក្រោយពេលខាងប្រទេសព័រតូរីកូ ប្រឡងឡើងវិញ នាងមិនបានជ្រើសបន្តប្រឡងឡើយ។ យើងរំពឹងថា ការប្រឡងលើកក្រោយកម្ពុជាយើងនិងធ្វើបានល្អលើកក្រោយៗទៀត។ លោកម៉ែន និមលរត្ន័ ដែលជាអ្នករៀបចំការប្រឡងបវរកញ្ញា ក្នុងស្រុកយើង១រូបដែរ បានបង្ហាញទស្សនៈថា ពិតណាស់ក្នុងនាមជាអ្នករៀបចំកម្មវិធីប្រកួត សុទ្ឋតែចង់បានកិត្តិយសមុខមាត់លើឆាកអន្តរជាតិដូចៗគ្នា។ ដូចនេះ លោករមែងសម្លឹងមើលនារីណា ដែលពូកែៗ យល់ការងារ ដើម្បីដាក់ចេញទោប្រកួត។ លោកសំណូមពរឲ្យ ស្រីស្អាត ឬប្រុសស្អាត ដែលមានសមត្ថភាព ចំណេះដឹង ពិតទាំងភាសាផ្សេងៗ កុំខ្លាច ក្លាហានហើយ មកប្រកួតសម្រេចក្តីស្រម៉ៃ។ បើស្រុកយើងសម្បូរមនុស្សពូកែទៅ អន្តរជាតិនោះគេក៍ ស្ងើចសរសើរយើងដែរ។ ពេលនេះវិស័យ ប្រឡងបវរកញ្ញាស្រុកយើង ផ្តើមដោយភាពគាំទ្រជាលំដាប់៕ រក្សាសិទ្ធិដោយ ៖ ឧត្តម SM

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>