ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅចាំ​ទេ! មួយឆ្នាំ​មុន យាយ​ព្រាយ៣១ ទស្សន៍ទាយ​ថា ឌួង ឆាយ និង ដេ​ត ម៉ាលី​ណា មិន​បែកគ្នា​ដាច់ខា​ត ចុះ​ឥឡូវ…

ប្រិយមិត្តនៅចាំបានទេ កាលពីមួយឆ្នាំមុន គ្រូហុងស៊ុយនាងចៅម៉ែ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានចេញវីដេអូធ្វើការទស្សន៍ទាយថា លោក ឌួង ឆាយ និងនាង ដេត ម៉ាលីណា គឺមិនបែកគ្នាដាច់ខាត ដោយសារតែសំពាយបុណ្យ និងជាគូពីអតីតជាតិ និងពិសេសនោះចំណងចង់ភ្ជាប់អ្នកទាំងពីរ គឺកូនស្រីពៅតែម្តង។

នៅក្នុងវីដេអូប្រមាណជា ១៧ នាទី នាងចៅម៉ែ ឬហៅថាយាយព្រាយ៣១ បានធ្វើការទស្សន៍ទាយជុំវិញរឿងលែងលះរវាងលោក ឌួង ឆាយ និងអតីតភរិយា ដេត ម៉ាលីណា ដោយបានអះអាងច្បាស់ៗថា អ្នកទាំងពីរ គឺទេវតាចារមក មិនអាចរស់នៅខ្វះគ្នាបានឡើយ ព្រោះថាសម្ព័ន្ធភាពរបស់អ្នកទាំងពីរចងភ្ជាប់យូរអង្វែងដោយសារកូនស្រីពៅ ដែលជារាជនីគុជ បើទោះជាឈ្លោះគ្នាខ្លាំងដល់កម្រិតណាក៏ដោយ ប៉ុន្តែ វាគ្រាន់តែជាព្រហ្មលិខិត ដែលប្តីប្រពន្ធណាមិនចេះឈ្លោះគ្នានោះ។ ជាមួយគ្នានោះ យាយព្រាយ៣១សម្តីផ្អែមតែខាងក្រៅរូបនេះ ក៏ហ៊ានឲ្យមហាជនក្នុងបណ្តាញសង្គម ជេរបញ្ចោទៀតផង ប្រសិនបើខ្លួនធ្វើការទស្សន៍ទាយខុស។

តែទោះជាយ៉ាងណា អ្វីដែលមហាជនទន្ទឹងរង់ចាំបានមកដល់ហើយ គឺថាលោក ឌួង ឆាយ ពុំបានធ្វើដូចបំណងយាយព្រាយនោះឡើយ ខណៈដែលថ្មីៗនេះ លោក ឌួង ឆាយ បានភ្ជាប់ពាក្យស្ងាត់ៗជាមួយនារីវ័យក្មេងដ៏ស្រស់សោភាម្នាក់​និងថែមទាំងទម្លាយអារម្មណ៍ពិតចេញពីដួងចិត្តថា «…រកបាននារីល្អបរិសុទ្ធ ចរិយាមាយាទជានារីម្នាក់ ដូចរកបានកំណប់យ៉ាងច្រើនមហាសាល»។

សូមបញ្ជាក់ថា លោក ឌួង ឆាយ ទើបតែបានភ្ជាប់ពាក្យជាមួយនារីជាគូដណ្តឹង កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ថ្មីៗនេះ។ បើតាមប្រភពបានឲ្យដឹងថា នារីជាគូដណ្តឹងរបស់លោក ឌួង ឆាយ មានអាយុទើបតែពេញក្រមុំ ១៨ ឆ្នាំ ហើយនាងមិនមែនជាកូនអ្នកអភិជនមកពីណាទេ តែតាមពិតជាកូនអ្នកមាននៅផ្សារចំបក ស្រុកបាទី ខេត្តតាកែវ ដោយគ្រួសាររបស់នាងប្រកបមុខរបរលក់គ្រឿងអលង្ការ លក់ប្លាទីន នៅផ្សារចំបក់តែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>