Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី : សុខសន្តិភាព និងស្ថិរភាពនយោបាយនេះហើយដែលបានផ្តល់ឱកាសឱ្យយើងបានជួបជុំគ្នា និងមានឱកាសធ្វើបុណ្យរួមគ្នា

តាកែវ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងថា សុខសន្តិភាព និងស្ថិរភាពនយោបាយនេះហើយដែលបានផ្តល់ឱកាសឱ្យយើងបានជួបជុំគ្នា និងមានឱកាសធ្វើបុណ្យរួមគ្នា ក្នុងការកសាងសមិទ្ធផលនានាឱ្យចេញជារូបរាងនៅថ្ងៃនេះ។

នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តក្នុងវត្តអូរព័ទ្ធ ស្ថិតក្នុងភូមិស្រមោចហែ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

ក្នុងនាមជាពុទ្ធសាសនិកមួយរូប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ថ្លែងអំណរព្រះគុណដល់ព្រះចៅអធិការវត្ត ព្រះថេរានុថេរៈ សប្បុរជន និងពុទ្ធបរិស័ទគ្រប់ទិសទី ដែលបានលះបង់កម្លាំងកាយចិត្ត សម្ភារ និងថវិកា ចូលរួមកសាងសមិទ្ធផលជាបន្តបន្ទាប់ក្នុងវត្តអូរព័ទ្ធនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា សមិទ្ធផលពេលនេះមិនអាចកើតឡើងដោយឯកឯងបានទេ បើមិនមានការចូលរួមចំណែកពីពុទ្ធបរិស័ទ ប៉ុន្តែយើងក៏មិនអាចមើលរំលងពីកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយនេះហើយដែលបានផ្តល់ឱកាសឱ្យយើងបានជួបជុំគ្នា និងមានឱកាសធ្វើបុណ្យរួមគ្នា ក្នុងការកសាងសមិទ្ធផលនានាឱ្យចេញជារូបរាងនៅថ្ងៃនេះ។

ផ្សារភ្ជាប់នឹងការលើកឡើងខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានរំលេចពីមូលដ្ឋានគ្រឹះនៃសន្តិភាព និងការអភិវឌ្ឍដែលរកបានដោយអ្នកដឹកនាំជំនាន់មុន ជាពិសេសការលះបង់ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន និងការបន្តដឹកនាំរបស់អ្នកជំនាន់ក្រោយ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជានឹងបន្តរីកចម្រើន ហើយប្រជាពលរដ្ឋនឹងបន្តទទួលបានប្រយោជន៍ថ្មីៗបន្ថែម ពីសុខសន្តិភាព និងគោលនយោបាយអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល៕រក្សាសិទ្ធដោយ៖សុទ្ធលី

×