លោកឧត្ដមសេនីយ៍ត្រី អ៊ុល ប៊ុណ្ណា ស្នងការរងនគរបាលខេត្តកណ្តាល ត្រូវសមត្ថកិច្ចនគរបាលខេត្តកណ្តាល បានចាប់ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្ដាលចាត់ការតាមច្បាប់ ពាក់ព័ន្ធបទល្មើសកំហែងយក (ជំរឹតទារប្រាក់ជនជាតិចិន ៥០០០ ដុល្លារអាមេរិក) ។ បច្ចុប្បន្នចៅក្រមចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគាររួចហើយ ។
លោកអ៊ុល ប៊ុណ្ណា អតីតស្នងការរងខេត្តកណ្តាលកាលពីឆ្នាំ2024 ត្រូវបានបន្ថយសក្តិ2លេីកគឺបន្ថយពីផ្កាយ1មកត្រឹមសក្តិ5និងលេីកទី2បន្ថយមកសល់ត្រឹមមន្ត្រី មូលហេតុល្មេីសវិន័យកងកម្លាំងនគរបាលជាតិ! តែខែមេសាឆ្នាំ2026នេះត្រូវជាប់គុកពីបទកំហែងយកលុយជាច្រេីនពាន់ដុល្លារ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






