Tuesday, April 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យម្នាក់បាញ់សម្លាប់ស្ត្រីម្នាក់នៅហាង អ៊ុតសក់ ផ្សារទួលពង្រ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ កសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់

ភ្នំពេញ ៖ ករណីឃាតគិតទុកជាមុន បាញ់សម្លាប់ស្ត្រីម្នាក់នៅហាង អ៊ុតសក់ ផ្សារទួលពង្រ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានហើយ។ជនសង្ស័យខាងលើ កម្លាំងជំនាញព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។

ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុននៅចំណុចហាងអ៊ុតសក់មួយកន្លែង ផ្សារទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១២ខែមេសាឆ្នាំ២០២៦។

ជនសង្ស័យឈ្មោះ ធួក ជី ហៅអាជី​ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅបន្ទប់ជួលលេខ១៥២​ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានឃាត់ខ្លួននៅត្រង់ចំណុចក្នុងព្រៃ ភូមិត្រេីង ឃុំ មៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី១៥ខែមេសាជនរងគ្រោះ
ចំណែកជនរងគ្រោះឈ្មោះ ជុន តឿ ភេទ ស្រី អាយុ ២២ ឆ្នាំ ។រវាងជនដង្ស័យនិងស្រ្តីរងគ្រោះជាប្តីប្រពន្ធនឹងគ្នា មូលហេតុពួកគេរស់នៅមិនចុះសម្រុងនឹងគ្នា ដោយបែកគ្នារយៈពេល១ខែមកហើយ។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×