Sunday, April 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំសហជីព សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃអាទិត្យ ទី២៦ មេសា ២០២៦សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ “រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ”។
ការប្រារព្វ “ទិវាពលកម្មអន្តរជាតិ ១​ ឧសភា” រៀងរាល់ឆ្នាំ គឺជាការបន្តនូវប្រពៃណីដ៏ថ្លៃថ្លានៃ “បុណ្យការងាររបស់ជាតិ” ដើម្បីរំព្ញកដល់ការតស៊ូក្នុងបុព្វហេតុលើកកម្ពស់សិទ្ធិ សេរីភាព និងសេចក្តីថ្លៃថ្នូររបស់បងប្អូនកម្មករនិយោជិត។ ក្នុងន័យនេះ ការប្រារព្វទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ”​ គឺឆ្លុះបញ្ចាំងអំពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយសុខមាលភាពរបស់កម្មករនិយោជិតដែលកំពុងបំពេញការងារក្នុងប្រទេស តាមរយៈការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្របតាមស្តង់ដាអន្តរជាតិ និងអន្តរជាតិ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×