Sunday, April 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្មេងទំនើងអុកឡុកសង្គម នឹងយកទៅបម្រើឲ្យសកម្មភាពសមរភូមិមុខ ដូចជាការចាក់លេណដ្ឋានជាដើម

រាជធានីភ្នំពេញ ៖ សម្តេចបវរ​ធិបតី​ នាយករដ្ឋមន្ត្រី បានណែនាំដល់​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ និងផ្នែកពាក់ព័ន្ធសិក្សាអំពីផ្នែកច្បាប់ ដើម្បីយកក្រុមក្មេងទំនើងដែលបំពុល និងបង្កភាពអសន្តិសុខសង្គម ដែលឃាត់ខ្លួនបាន ដើម្បីយកទៅដាក់ឱ្យបម្រើការងារនៅសមរភូមិមុខ។
បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ “រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ”ព្រឹកថ្ងៃអាទិត្យ ទី២៦ មេសា ២០២៦សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ណែនាំឱ្យរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ និងផ្នែកពាក់ព័ន្ធសិក្សាផ្នែកច្បាប់ ដើម្បីយកក្រុមក្មេងទំនើងដែលឃាត់ខ្លួនបាន យកទៅបម្រើឱ្យសកម្មភាពសមរភូមិមុខ ដូចជាការចាក់លេណដ្ឋាន ចាក់បេតុងជាដើម៕រក្សាសិទ្ធដោយ៖សុទ្ធលី

×