Friday, May 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំគណៈរដ្ឋមន្ត្រី អនុម័ត សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់មាន ១៧មាត្រា ត្រូវបានរៀបចំឡើងដើម្បីកែសម្រួលកម្រិតទម្ងន់ដឹកជញ្ជូនអតិបរមាលើបណ្តាញផ្លូវថ្នល់ និងការពិន័យអន្តរការណ៍ ព្រមទាំងទោសប្បញ្ញត្តិចំពោះអំពើល្មើសនឹងការកម្រិតទម្ងន់ដឹកជញ្ជូនអតិបរមាលើបណ្តាញផ្លូវថ្នល់។

សេចក្តីព្រាងវិសោធនកម្មច្បាប់នេះ នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗ រួមមាន ១-លើកទឹកចិត្តនិងជួយសម្រួលដល់ការកាត់បន្ថយចំណាយប្រតិបត្តិការដឹកជញ្ជូននិងឡូជីស្ទីករបស់វិស័យឯកជន និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាតិនិងតំបន់ ២-ធានានូវចីរភាពនិងគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ តាមរយៈការបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ៣-ពង្រឹងការអនុវត្តច្បាប់ឱ្យមានតម្លាភាពនិងសមធម៌ តាមរយៈការកំណត់ការពិន័យអន្តរការណ៍ និងទោសប្បញ្ញត្តិឱ្យបានច្បាស់លាស់ និងសមស្របតាមស្ថានភាពជាក់ស្តែង និង៤-បង្កើនទំនុកចិត្តដល់វិនិយោគិនក្នុងប្រទេសនិងក្រៅប្រទេស តាមរយៈការធ្វើបច្ចុប្បន្នកម្មក្របខណ្ឌគតិយុត្តឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យាយានយន្ត។

សេចក្តីព្រាងវិសោធនកម្មច្បាប់នេះ ត្រូវបានកំណត់ជាការងារអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងបញ្ចកោណទី២ ត្រង់មុំទី២ ចំណុចទី៤ ដែលតម្រូវឱ្យមានការសិក្សាពីផ្លូវថ្នល់ និងការធ្វើវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដើម្បីកែសម្រួលកម្រិតទម្ងន់អតិបរមា និងដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់វិស័យឯកជន ក៏ដូចជាការវិវត្តជាក់ស្តែងនៃសង្គម-សេដ្ឋកិច្ច៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×