ភ្នំពេញ៖ សាលាឧទ្ធរណ៍ ភ្នំពេញ កាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៦ បានប្រកាសសាលដីកា ដោយ សម្រេច តម្កល់ទោស បុរសជនជាតិវៀតណាម២នាក់ – បងប្អូន ដាក់ពន្ធនាគារអស់មួយជីវិតម្នាក់ និង២៧ឆ្នាំម្នាក់ និង ពិន័យ ជាប្រាក់សរុបចំនួន១៨០លានរៀល ពីបទ « រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន»។
ជនជាប់ចោទវៀតណាម ទាំង២នាក់នេះ មានឈ្មោះ ទី១- ឈ្មោះ ង្វៀន ទៀងមិញ ភេទប្រុសអាយុ៣៣ឆ្នាំ ត្រូវជាប្អូន ជនជាតិវៀតណាម ត្រូវបានតុលាការរាជធានី ភ្នំពេញ កាលពីថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០២៤ កាត់ទោស ដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត និង ពិន័យប្រាក់បង់ចូលថវិការដ្ផចំនួន១០០លានរៀល។
ជនជាប់ចោទទី២-ឈ្មោះ ង្វៀន វ៉ាន់ណឹង ភេទប្រុស អាយុ៣៤ឆ្នាំ ជាបង ជនជាតិវៀតណាម ត្រូវ បានតុលាការ ផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់២៧ឆ្នាំ និងពិន័យប្រាក់ចំនួន៨០លានរៀល។
សូមរំលឹកថា: កាលពីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាល ប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបបទល្មើគ្រឿងញៀន២គោលដៅ នៅក្នុងរាជធានីភ្នំពេញ ។
គោលដៅទី១ គឺ ស្ថិតនៅ ក្នុងបុរីមួយប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងគោលដៅទី២ គឺ នៅបុរីប៉េងហួត ស្ថិតភូមិបឹងឈូក សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
នៅក្នុង ការបង្ក្រាបទាំង២ទីតាំងនេះ សមត្ថកិច្ចនគរបាល បានចាប់ជនសង្ស័យជនជាតិ វៀតណាម២នាក់ គឺ ឈ្មោះ ង្វៀង ទៀងមិញ និង ង្វៀង វ៉ាន់ណឹង ។
សមត្ថកិច្ចនគរបាល ក៏បាន រឹបអូស វត្ថុតាង រួមមាន: គ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន ចំនួន ៧៩០.៩៣ក្រាម, MDMA ៣២១៥.០៥ក្រាម និងហេរ៉ូអីន ៣៦៤០ក្រាម សរុបគ្រឿងញៀនទាំងអស់ ទម្ងន់ ៧គីឡូក្រាម និង៦៤៥ក្រាម ៕រក្សាសិទ្ធិគ្រប់យ៉ាង CEN




