ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ តម្កល់ទណ្ឌកម្ម ពិរុទ្ធជនម្នាក់ ជាប់គុក ១០ ឆ្នាំ ជាប់ ពាក់ព័ន្ធនឹងអំពីឃាតកម្ម និង ប្រើប្រាស់អាវុធ និង គ្រាប់រំសេវ ខុសច្បាប់!

ភ្នំពេញ: ចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ ភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៦ បានប្រកាសសាលដីកា ដោយសម្រេច តម្កល់ ទោសរបស់ ពិរុទ្ធជន ម្នាក់ ដាក់គុក កំណត់ ១០ ឆ្នាំ ពាក់ព័ន្ធនឹង អំពើឃាតកម្ម ប្រព្រឹត្តនៅក្នុង ខេត្តតាកែវ នៅក្នុង ឆ្នាំ ២០២៥។

លោកចៅក្រម អ៊ិត សុធា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងឱ្យដឹងថា ពិរុទ្ធជន រូបនេះ មានឈ្មោះ ឌឹម និមល ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មានមុខរបរមិនពិតប្រាកដ ។

ចំណែកឯ ជនរងគ្រោះ មានឈ្មោះ ផៃ ញឹម ភេទ ស្រី អាយុ ៣៧ ឆ្នាំ និង ឈ្មោះ ឡេង កាក់។

នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះជនជាប់ចោទ ត្រូវបាន សាលាដំបូងខេត្តតាកែវ នៅក្នុង ឧសភា ឆ្នាំ ២០២៦ កាត់ទោស ដាក់គុក កំណត់ ១០ ឆ្នាំ ពីបទ: ឃាតកម្ម និង ការកាន់កាប់ អាវុធ និង គ្រាប់រំសេវ ដោយគ្មានការ អនុញ្ញាត ប្រព្រឹត្តនៅក្នុង ខេត្តតាកែវ ឆ្នាំ ២០២៥។

តែជនជាប់ចោទ បានប្តឹងឧទ្ទរណ៍ ដើម្បីស្នើរសម ការបន្ធូរបន្ថយទោស៕រក្សាសិទ្ធិគ្រប់យ៉ាង ដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>