ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥទ្ធិពលស្រារុញច្រានអោយប្អូនបង្កេីតក្លាយជាឃា​ត​ករ​ មាន​គំនុំគុំគួនខឹងបងប្រុសឈានទៅសម្លាប់តែម្ដង

កំពង់ស្ពឺ៖​ នាថៃ្ងអង្គារ​ ទី២៥​ ខែសី​ហា ឆ្នាំ២០២៦​ វេលា​ម៉ោង​១៩:៣​០​​នា​ទី​ ដោយទទួលបានព័ត៌មានករ​ណីឃា​តកម្ម​ លោកវរសេនីយ៍ឯក​ឃុត​ សុផល​ អធិការនគរបា​លស្រុ​កបានបញ្ជាអោយកម្លាំងជំនាញ​ព្រ​ហ្មទណ្ឌស្រុកសហការជាមួយប៉ុស្ត៍នគរបាលរដ្ឋបាលស្គុះ ប្រតិបត្ដិការ​ស្រាវជ្រាវបន្ទាន់និងឈានទៅឃា​ត់ខ្លួនឈ្មោះ សុខ ប៊ុននាថ ភេទប្រុ​ស អាយុ២៩ឆ្នាំ រស់នៅភូមិស្វាយដង្គុំឃុំស្គុះ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ​ ។

តាមការបញ្ជាក់មូលហេតុដែលឈានដល់ការប្រេីកាំបិតផ្គាក់កាប់សម្លាប់​បងប្រុស​ (សុខ ប៊ុននាថ)​បានផឹកស្រាហេីយស្រវឹងខ្លាំងនិង​បានទាស់ពាក្យសម្តីគ្នាជាមួ​យឈ្មោះ សុខ បូណា ភេទប្រុស អា​យុ៤២ឆ្នាំ ត្រូវជាបងបង្កើតនៅផ្ទះជាមួយគ្នា​ ដោយសារតែបងបាន​យកដំបងឬស្សីវាយមកលេីខ្លួន​ពីដំបង​ រួចបានស្ទុះទៅយកកាំបិតផ្គាក់​កាប់មកលើបងតែម្ដងត្រូវចំក្បាលនិងកញ្ចឹ​ង​ក​បណ្តាលអោយស្លាប់​ភ្លា​មៗនៅកន្លែងកើតហេតុ។ សមត្ថកិច្ចបានធ្វេីការដកហូតវត្ថុតា​ង​កាំបិតផ្គាក់ដងឫ​ស្សីចំនួនមួយមាន​ប្រឡាក់ឈាម​បោះចោលនៅក្បែ​រ​ផ្ទះ​ ករណីខាងលេី​បានបញ្ជូនមក​អ​ធិការដ្ឋាននគរបាលស្រុកសាក​សួរ​និងកសាងសំណុំរឿង​ បញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌ​កម្រិតធ្ងន់​ ចាត់ការតាមនីតិវិ​ធី៕រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>