ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរដុតបំផ្លាញគ្រឿងញៀនជាង៤តោន នៅខេត្តកោះកុង

អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយរដ្ឋបាលខេត្តកោះកុង រៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅសាលមហោស្រពខេត្តកោះកុង និងដុតបំផ្លាញគ្រឿងញៀននៅទីតាំងអាកាសយានដ្ឋានកោះកុង ។

ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកជំទាវ ឈី វ៉ា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង និងលោក ថុង ណារ៉ុង ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ។

ថ្នាំញៀនត្រូវបានដកហូតតាមរយៈអំណាចសាលក្រម និងសាលដីកាស្ថាពរ ដើម្បីសម្រេចរឹបអូសបំផ្លាញចោលសរុបថ្នាំញៀនមានចំនួន ៦៥ សំណុំរឿង (ទម្ងន់សរុប ៤,៤៨៣ គីឡូក្រាម និង ១៤.៤ ក្រាម) ។

គ្រឿងញៀនដែលត្រូវបានដុតបំផ្លាញចោលរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ៤,០៨១ដុំ, ៣៨៥កញ្ចប់, ៣៨ កំណាត់ទុយោ និងថ្នាំគ្រាប់ WY ២គ្រាប់ មានទម្ងន់សរុបស្មើនឹង ៤,០៧១ គីឡូក្រាម និង ៥២០.៤ក្រាម (ថ្លឹងទាំងសំបក)។ ថ្នាំញៀនប្រភេទកេតាមីន ចំនួន ៤១៥ដុំ មានទម្ងន់ស្មើនឹង ៤១១គីឡូក្រាម និង ៤៩៤ក្រាម (ថ្លឹងទាំងសំបក) ឧបករណ៍សម្រាប់ជក់ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>