ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តស្វាយរៀង បង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ចំនួន ២កន្លែង នៅក្រុងបាវិត ឃាត់ខ្លួនជនបរទេសចំនួន ២២នាក់

ដោយអនុវត្តតាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដោយមានការសម្របសម្រួលនីតិវិធីពី លោកស្រី ពៅ ទេវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត រួមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងនគរបាលខេត្ត និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត បានសហការចុះត្រួតពិនិត្យរដ្ឋបាលចំហលើទីតាំងសង្ស័យចំនួន ២កន្លែង ស្ថិតក្នុងភូមិបាវិតលើ និងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជាលទ្ធផលនៃការចុះត្រួតពិនិត្យរដ្ឋបាលចំហទាំង ២ទីតាំង កម្លាំងសមត្ថកិច្ចបានរកឃើញជនបរទេសសរុបចំនួន ២៤នាក់ (ស្រី ០១នាក់) ដែលមាន ២សញ្ជាតិ រួមមាន៖ ជនជាតិវៀតណាម ចំនួន ០២នាក់ (ស្រី ០១នាក់) មានលិខិតឆ្លងដែនត្រឹមត្រូវ។ ជនជាតិចិន ចំនួន ២២នាក់ (ប្រុសទាំងអស់) ក្នុងនោះមានលិខិតឆ្លងដែនចំនួន ០៤ក្បាល និងគ្មានលិខិតឆ្លងដែនចំនួន ១៨នាក់។

ព័ត៌មានលម្អិតអំពីទីតាំងទាំង ២កន្លែង រួមមាន៖
ទីតាំងទី១៖ ផ្ទះល្វែងនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត រកឃើញជនបរទេសស្នាក់នៅចំនួន ០២នាក់ (ស្រី ០១នាក់) ជនជាតិវៀតណាម និងពុំមានជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) នោះឡើយ។
ទីតាំងទី២៖ ស្ថិតនៅលើដីជួលមានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្នុងទីតាំងនេះ សមត្ថកិច្ចបានរកឃើញជនជាតិចិនចំនួន ២២នាក់ (ប្រុសទាំងអស់) ស្នាក់នៅ និងសង្ស័យជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។

សម្ភារ និងវត្ថុតាងដែលដកហូតបាននៅទីតាំងទី២ រួមមាន៖ ទូរស័ព្ទដៃចម្រុះចំនួន ០៧គ្រឿង, ទូរស័ព្ទដៃផ្ទាល់ខ្លួនចំនួន ២៦គ្រឿង, រថយន្ត ០១គ្រឿង ម៉ាក Honda CR-V ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BN-1936 ន៨ងលិខិតឆ្លងដែនចំនួន ០៤ក្បាល។

បច្ចុប្បន្ន ដោយមានការឯកភាពពីតំណាងអយ្យការ កម្លាំងចម្រុះបានសម្រេច បិទទីតាំងសង្ស័យខាងលើជាបណ្តោះអាសន្ន ព្រមទាំងបានបញ្ជូនខ្លួនជនសង្ស័យជនជាតិចិនទាំង ២២នាក់ រួមជាមួយសម្ភារអេឡិចត្រូនិក និងវត្ថុតាងពាក់ព័ន្ធទាំងអស់ ទៅកាន់ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>