ខេត្តកំពង់ចាម:
“ដាច់ខាតមិនត្រូវទ្វេសប្រហែសណាមួយនោះទេគឺឱ្យយកចិត្តទុកដាក់មើលថែទាំក្មេងៗក្នុងរដូវទឹកដំឡើងនេះ។”នេះជាការលើកឡើងពីសំណាក់ឯកឧត្តមអ៊ុន
ចាន់ដា អភិបាលខេត្តក្នុងឱកាសចែកអំណោយជូនដល់ពលរដ្ឋចំនួន២៦ គ្រួសារនៅក្នុងបរិវេណវត្តបុប្ផារាមបល័ង្គពេជ្រ ក្នុងឃុំរអាង ស្រុកកំពង់សៀមនាព្រឹកថ្ងៃទី២៦ខែសីហា ឆ្នាំ២០២៦។
លេខឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍លើកឡើងថា: គណៈកម្មការគ្រោះមហន្តរាយនិងសាខាកាកបាទក្រហមខេត្ត បានរៀបចំនៅអំណោយរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី-ហ៊ុន សែន ដើម្បីចែកជូនដល់បងប្អូនដែលរងគ្រោះដោយទឹកជំនន់ក្នុងឃុំចំនួន៣ នៃស្រុកកំពង់សៀម ដែលត្រូវបានបង្ខំចិត្តចាកចេញពីលំនៅឋានមកកាន់ទីទួលសុវត្ថិភាព។ ដោយទទួលបានព័ត៌មានពីអភិបាលស្រុកកំពង់សៀម គឺអាជ្ញាធរខេត្តបានរៀបចំជាបន្ទាន់នៅស្បៀងអាហារដើម្បីចែកជូនដោះស្រាយការលំបាកជូនដល់ពួកគាត់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា ជាការពិតណាស់នៅពេលដែលមានបញ្ហាទឹកឡើងមកលិចលំនៅឋានដូច្នេះពលរដ្ឋត្រូវបានផ្លាស់ប្ដូរកន្លែងរស់នៅមួយរយៈ ត្រូវតែគិតគូរពីបញ្ហាសុខភាពដែលជាកត្តាចម្បង។ តាមការសង្កេតដៃផ្ទាល់គឺពលរដ្ឋរស់នៅឃុំកោះសំរោង មានគ្រួសាររងគ្រោះច្រើនជាងឃុំកោះទន្ទឹមនិងហាន់ជ័យ។
សូមបញ្ជាក់ថាមកដល់ពេលនេះក្នុងស្រុកកំពង់សៀមមិនមានអ្នកណាម្នាក់រងគ្រោះស្លាប់បាត់បង់ជីវិតដោយសារលង់ទឹកនៅឡើយទេ។តែសម្រាប់ខេត្តកំពង់ចាមទាំងមូលក្នុងរដូវទឹកតម្លើងនេះគឺមានពលរដ្ឋពីរនាក់ហើយបានស្លាប់ដោយលង់ទឹកក្នុងនោះមាននៅស្ទឹងត្រង់និងកោះសូទិន កម្ពស់ទឹកទន្លេមេគង្គនៅថ្ងៃទី២៦សីហា ទឹកមានកម្ពស់១៣,៩០
ម៉ែត្រ គឺស្រក់បន្តិច ចំពោះចំណុចប្រកាសឲ្យមានការប្រុងប្រយ័ត្នគឺ១៥,២០ម៉ែត្រ ។ ទឹកទន្លេដែលមានកម្ពស់ត្រឹមនេះគឺអាចគ្រប់គ្រងស្ថានការណ៍បានហើយទឹកឡើងមកលិចវាលដីចម្ការធ្វើឲ្យសត្វកណ្ដុរស្លាប់ជាមួយនោះបាននាំយកដីល្បាប់មានជីជាជាតិ
សម្រាប់បង្កបង្កើនផលដាំដុះដំណាំផ្សេងៗពេលដែលទឹកស្រកទៅវិញ។
ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថាក្នុងរដូវវស្សាទឹកឡើងមកល្ហល្ហាចដូច្នេះសូមបងប្អូនមេត្តាយកចិត្តទុកដាក់មើលកូនចៅពិសេសក្មេងៗកុំឲ្យលេងទឹកព្រោះខ្លាចលង់ស្លាប់។ នៅព្រែកតាឃ្លោកក្នុងឃុំកោះសូទិន ស្រុកកោះសូទិន កន្លងទៅអាជ្ញាធរមូលដ្ឋានបានដាក់បារ៉ាស់យកចិត្តទុកដាក់មិនឱ្យលេងទឹកនោះទេតែមានយុវជនម្នាក់បានដើរកាត់តាមចំការចេកមកលេងទឹកបណ្ដាលឱ្យលង់ស្លាប់មូលហេតុដោយសារស្រវឹងស្រា។
នាព្រឹកដដែលឯកឧត្តមអភិបាលខេត្តនិងសហការីបានបន្តចែកអំណោយជូនដល់ពលរដ្ឋរងគ្រោះចំនួន១៣២គ្រួសារនៅស្រុកស្ទឹងត្រង់បន្តទៀត។ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី















