ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រីដែលជេរប្រមាថអ្នកខេត្តពោធិ៍សាត់ ត្រូវបានអយ្យការ ចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានការរើសអើង»

អយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦បានចេញសេចក្តីប្រកាសព័ត៏មាន ស្តីពី ចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីមានការផ្សព្វផ្សាយ ឃ្លីបវីឌីអូរបស់គណនីតិចតុក (TIKTOK) ឈ្មោះ 31192083737ayay។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ សូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ តំណាងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានទទួល និងចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ៤៣៨ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៦ ពាក់ព័ន្ធនឹងករណីនៃការផ្សព្វផ្សាយ ឃ្លីបវីឌីអូរបស់គណនីតិចគុក (TIKTOK) ឈ្មោះ 31192083737ayay ដែលបានកើតឡើងនៅម្ដុំផ្លូវវាងក្រុង ក្នុងភូមិក្រាំងគាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។ ក្រោយពីបានពិនិត្យសំណុំរឿង ស្តាប់ចម្លើយជនសង្ស័យ និងផ្អែកលើភស្តុតាងក្នុងសំណុំរឿង តំណាង អយ្យការបានសម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យចំនួន ១នាក់ ភេទស្រី ពីបទ «ញុះញង់ឱ្យមានការរើសអើង ប្រព្រឹត្តនៅលើបណ្តាញសង្គមតិចគុក (TIKTOK) ស្ថិតនៅម្ដុំផ្លូវវាងក្រុងក្នុងភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា ៤៥៦ នៃក្រមព្រហ្មទណ្ឌ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ១៧៩១ អ.យ(ឃ)/៦៦ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបួងខេត្តពោធិ៍សាត់ សូមបញ្ជាក់ជូនសាធារណវេនថា ដើម្បីចៀសវាង នូវបញ្ហាដូចមានខាងលើ សូមសាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គមក្នុងប្រទេសកម្ពុជា ត្រូវប្រើប្រាស់ បណ្តាញសង្គមប្រកបដោយស្មារគឺទទួលខុសត្រូវ និងពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងធ្វើការចែករំលែក ព័ត៌មានណាមួយ ដើម្បីរួមគ្នាកសាងបរិយាកាសឌីជីថលដែលមានសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>