ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្រាំងទន្លេបាក់ប៉ះពាល់ពីរឃុំផ្ទះរុះរើ១០ខ្នងហ្នឹងជាង៥០ខ្នងទៀតកំពុងប្រឈម

ខេត្តកំពង់ចាម: ក្នុងរដូវវស្សាឆ្នាំនេះទឹកទន្លេបានហក់ឡើងហ្នឹងហូរខ្លាំងដែលជាហេតុធ្វើឲ្យច្រាំងទន្លេបាក់នៅចំណុចឃុំកោះអណ្ដែតនិងឃុំឬស្សីស្រុក
ក្នុងស្រុកស្រីសន្ធរ។ដោយលំនៅដ្ឋានប្រជាពលរដ្ឋចំនួន១០ខ្នងត្រូវបានរុះរើនិងជាង៥០ខ្នងទៀតកំពុងតែប្រឈម
ដោយអាជ្ញាធរត្រៀមកម្លាំងដើម្បីជួយអន្តរាគមន៍ដល់ពលរដ្ឋមិនថាថ្ងៃឬយប់នោះទេ។

លោកសឹម យ៉ុន ជំទប់ទី១ឃុំកោះអណ្ដែត មានប្រសាសន៍ឲ្យដឹងល្ងាចថ្ងៃទី២៦សីហា ឆ្នាំ២០២៦ថា:
នៅក្នុងឆ្នាំនេះគ្រោះធម្មជាតិមានសភាពប្លែកជាងបណ្ដាឆ្នាំមុនៗ ដោយច្រាំងទន្លេចំណុចភូមិគគីនិងក្បាលកោះ បានបាក់ជាបន្តបន្ទាប់ធ្វើឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋត្រូវបានបង្ខំចិត្តរុះរើចំនួន៧ ខ្នងក្នុងនោះមានចំនួន៥៣ខ្នងទៀតកំពុងតែប្រឈមព្រោះច្រាំងទន្លេបានបាក់កាន់តែរំកិលមកកៀកលំនៅឋានរបស់ពួកគាត់។

ជំទប់ទី១ឃុំកោះអណ្ដែត បានបន្តឲ្យដឹងទៀតថា ចំពោះមូលហេតុនៃការបាក់ច្រាំងទន្លេនេះដោយសារតែកោះថ្មីនៅកណ្ដាលទន្លេបានដុះនៅផ្នែកខាងលើដែលជាហេតុធ្វើឲ្យចរន្តទឹកហូបបុកចំកោះអណ្ដែត កត្តាបែបនេះហើយបានបង្កឲ្យច្រាំងទន្លេបានបាក់ក្នុងមួយថ្ងៃមាន៥ម៉ែត្រទៅ៨ម៉ែត្រក៏មាន។ គិតរហូតមកដល់ល្ងាចថ្ងៃទី២៦សីហាឆ្នាំ ២០២៦ លំនៅឋានសង់អំពីឈើរបស់ពលរដ្ឋចំនួន៧ខ្នងស្មើ៧ម្ចាស់ ត្រូវបានរុះរើបើពុំនោះទេនឹងត្រូវរអិលធ្លាក់ទៅក្នុងទឹកទន្លេ។ ពីមួយឆ្នាំទៅមួយឆ្នាំអាជ្ញាធរមូលដ្ឋានបានប្រឹងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដូចជាការសាងសង់ផ្លូវបេតុងមួយខ្សែប្រវែង១០០ម៉ែត្រដោយចំណាយថវិកាអស់ជាច្រើនលាន ត្រូវបានរងការខូចខាតបាក់ស្រុតទៅក្នុងទឹកទន្លេក្រៅពីនេះក៏មានប្រភេទផ្លូវគ្រួសក្រហមប្រវែង៥០០ម៉ែត្រ ដែលជាថវិការបស់ក្រសួងអភិវឌ្ឍន៍ជនបទក៏ត្រូវបានបាក់ធ្លាក់ចូលទន្លេដែរ។នៅថ្ងៃទី២៧ សីហា អាជ្ញាធរមូលដ្ឋាននិងសហការជាមួយកម្លាំងនគរបាលព្រមទាំងកម្លាំងផ្សេងទៀតនឹងបន្តការងារអន្តរាគមន៍ជួយរស់ផ្ទះពលរដ្ឋបន្ថែមទៀត។ចរន្តទឹកមិនត្រឹមតែហូរបុកចំកោះអណ្ដែតប៉ុណ្ណោះទេសូម្បីតែឫស្សីស្រុកក៏ប៉ះដែរ។

លោកសូ សេងហៀង មេឃុំឫស្សីស្រុកបានមានប្រសាសន៍ឲ្យដឹងដែរថា
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះលោកអធិការនគរបាលស្រុកស្រីសន្ធរ បានដឹកនាំកម្លាំងជួយរុះរើលំនៅឋានសង់អំពីឈើរបស់ពលរដ្ឋនៅភូមិឬស្សីស្រុក ក្រោមកិច្ចសហការជាមួយរដ្ឋបាលស្រុកបានរុះផ្ទះពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៣ខ្នងស្មើនឹង៣ម្ចាស់ ពួកគាត់មិនមានដីសម្រាប់សង់លំនៅដ្ឋាននៅកន្លែងថ្មីនោះទេ។ ច្រាំងទន្លេពីមុនមកបាក់ត្រូវបានអាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ដោយបានរៀបចំបាវខ្សាច់យក្សទប់ច្រាំងមិនឲ្យបាក់បានបីឆ្នាំ តែមកដល់២០២៦ ច្រាំងបានបាក់ដោយសារតែបាវខ្សាច់រអិលចុះទៅក្រោម ចំពោះទីតាំងដែលបាក់មានបណ្ដោយរហូតទៅដល់ជាង៦០០ម៉ែត្រនិងជម្រៅបាក់ចូលក្នុងប្រមាណ១០ ម៉ែត្រ ដែលធ្វើឱ្យប៉ះពាល់វានៅឋានពលរដ្ឋ ។អាជ្ញាធរមូលដ្ឋានកំពុងតែតាមដានមើលពីគ្រោះធម្មជាតិទាំងនេះដើម្បីត្រៀមអន្តរាគមន៍ជួយដល់ពលរដ្ឋ
ក្រៅពីនេះមានពីរខ្នងទៀតដែលត្រៀមរុះទៅកាន់កន្លែងថ្មី។ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>