ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ.វ.ត.ក. និង ICRC បន្តកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ច្បាប់មនុស្សធម៌អន្តរជាតិ

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានឯកភាពបន្តកិច្ចសហប្រតិបត្តិការរយៈពេលពីរឆ្នាំបន្ថែមទៀត គឺពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៧ ដើម្បីបន្តលើកកម្ពស់ការយល់ដឹង និងការសិក្សាអំពីច្បាប់មនុស្សធម៌អន្តរជាតិ (IHL) នៅកម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នាថ្មីនេះ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព ឯកឧត្តម ហែម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. និង លោកស្រី Dorsa Nazemi-Salman ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមកម្ពុជា។

កិច្ចសហប្រតិបត្តិការនេះត្រូវបានធ្វើឡើងតាមរយៈអនុស្សរណៈយោគយល់ (MoU) ដែលផ្តោតសំខាន់លើការរៀបចំ ការប្រកួតសវនាការសាកល្បងស្តីពីច្បាប់មនុស្សធម៌អន្តរជាតិ (IHL Moot Court Competition) ប្រចាំឆ្នាំនៅកម្ពុជា។

ការប្រកួតនេះមានគោលបំណងបង្កើនចំណេះដឹងរបស់និស្សិត សាស្ត្រាចារ្យ អ្នកសិក្សាស្រាវជ្រាវ និងអ្នកប្រកបវិជ្ជាជីវៈច្បាប់ អំពីគោលការណ៍ និងការអនុវត្តច្បាប់មនុស្សធម៌អន្តរជាតិ។

តាមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការថ្មី អ.វ.ត.ក. នឹងទទួលខុសត្រូវជាចម្បងលើការរៀបចំការប្រកួតជុំជាតិ រួមមានការផ្សព្វផ្សាយ និងជ្រើសរើសក្រុមពីសាលាច្បាប់នៅកម្ពុជា ការរៀបចំការប្រកួត ការជ្រើសរើសចៅក្រម និងការរៀបចំសកម្មភាពបណ្តុះបណ្តាលសម្រាប់បេក្ខជនចូលរួម។

ចំណែក ICRC នឹងបន្តផ្តល់ឯកសារច្បាប់ សម្ភារៈសម្រាប់ការប្រកួត និងអ្នកជំនាញផ្នែកច្បាប់ ដើម្បីចូលរួមជាចៅក្រម និងផ្តល់ការគាំទ្រផ្នែកវិជ្ជាជីវៈតាមការចាំបាច់។

ការបន្តកិច្ចសហប្រតិបត្តិការនេះ ក៏ជាផ្នែកមួយនៃ មុខងារសេសសល់របស់ អ.វ.ត.ក. ដែលផ្តោតលើការផ្សព្វផ្សាយព័ត៌មាន និងការថែរក្សាកេរដំណែលរបស់សាលាក្តី។

តាមរយៈការប្រកួត IHL Moot Court អ.វ.ត.ក. និង ICRC មានបំណងរួមចំណែកក្នុងការពង្រឹងការអប់រំផ្នែកច្បាប់ និងបណ្តុះបណ្តាលអ្នកច្បាប់ជំនាន់ក្រោយឱ្យមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីច្បាប់មនុស្សធម៌អន្តរជាតិ និងការការពារជនរងគ្រោះក្នុងពេលមានជម្លោះប្រដាប់អាវុធ។រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>