ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដុតកម្ទេច ត្រីសាលម៉ុន និងសាច់បង្កកខូចគុណភាពជិត ១០តោន ដែលលួចនាំចូលខុសច្បាប់

នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ) សហការជាមួយសមត្ថកិច្ចជំនាញ បានដុតកម្ទេចសាច់បង្កកខូចគុណភាពជិត ១០តោន នៅទីលានចាក់សំរាម ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សាច់បង្កកទាំងនេះ ត្រូវបានសមត្ថកិច្ចគយ សហការជាមួយនគរបាល និងកងរាជអាវុធហត្ថ បង្ក្រាបបានក្នុងពេលឈ្មួញលួចនាំចូលមកកម្ពុជាដោយខុសច្បាប់កាលពីពេលកន្លងមក។ ក្នុងចំណោមសាច់បង្កកដែលត្រូវបានកម្ទេច មានត្រីសាលម៉ុន និងផលិតផលសាច់បង្កកប្រភេទផ្សេងៗទៀត ។

ក្នុងខែសីហា ឆ្នាំ២០២៦ សាច់បង្កកជាច្រើនប្រភេទ រួមមាន សាច់ក្របី ភ្លៅមាន់ ស្លាបមាន់ ជើងជ្រូក ត្រចៀកជ្រូក ពោះជ្រូក ស្បែកជ្រូក ប្រហិតក្តាម ប្រហិតមឹក ត្រីសាលម៉ុន ពងត្រីនីស៊ីន កោះមាន់ និងប្រភេទសាច់បង្កកផ្សេងទៀត មានទម្ងន់សរុបប្រមាណ ២០,០៨១.២០ គីឡូក្រាម ត្រូវបានអគ្គនាយកដ្ឋាន កបប បញ្ជាក់ថា ខូចគុណភាព បន្ទាប់ពីការត្រួតពិនិត្យ ។

ក្នុងចំណោមនេះ ការដុតកម្ទេចត្រូវបានធ្វើឡើងចំនួន ២លើក ដោយលើកទី១ មានទម្ងន់ ១០,៤២៥ គីឡូក្រាម និងលើកទី២ ដែលធ្វើឡើងនៅថ្ងៃទី២៦ ខែសីហា មានទម្ងន់ ៩,៦៥៦.២០ គីឡូក្រាម ។

អ.គ.រ បានបញ្ជាក់ថា ខ្លួននៅតែបន្តយកចិត្តទុកដាក់លើការស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបទំនិញល្មើសច្បាប់ ដើម្បីពង្រឹងការអនុវត្តច្បាប់ លើកកម្ពស់បរិយាកាសធុរកិច្ចប្រកបដោយតម្លាភាព និងរួមចំណែកការពារសុខភាព និងសុវត្ថិភាពសង្គម ៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>