ចេញមកវិញបន្តធ្វើសកម្មភាពឆក់២ករណីត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌបង្រ្កាបឃាត់ខ្លួនដើម្បីចាត់ការតាមនីតិវិធី
ករណី អំពើលួចមាន ស្ថានទម្ងន់ទោសដោយ សារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូប ) ចំនួន ០២ ករណី
ករណីទី១ អំពើលួចមាន ស្ថានទម្ងន់ទោសដោយ សារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូប ) កាលពីថ្ងៃទី ២៤ ខែសីហាឆ្នាំ២០២៦ វេលាម៉ោង១៥ : ៣០នាទី ស្ថិតនៅចំណុចនាគបាញ់ទឺក ផ្លូវសុធារស ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
-ករណីទី២ អំពើលួចមាន ស្ថានទម្ងន់ទោសដោយ សារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូប ) នៅក្នុងអំឡុង ខែសីហាឆ្នាំ២០២៦នៅត្រង់ ចំណុច ខណ្ឌបឹងកេងកងក្បែរ ផ្សារអូឡាំពិក សង្កាត់ ទួលស្វាយព្រៃ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ពេជ្រ ប៉ារីស ហៅ ឆេង ពេជ្រ ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិខ្មែរត្រូវបានឃាត់ខ្លួន នៅថ្ងៃទី២៤ ខែសីហាឆ្នាំ ២០២៦ ដោយការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាន នគរបាលខណ្ឌចំការមន បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅចំណុចផ្លូវលេ៣៧២ ខាងក្រាយសាលាជាស៊ីម សាមគ្គី សង្កាត់បឹងសាឡាងខណ្ឌទួលគោក។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត ស្រាលរាជធានីភ្នំពេញ កំពុងធ្វើការ សាកសួរដើម្បីអនុវត្ត តាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី






