ភ្នំពេញ៖ សមត្ថកិច្ច កងរាជអាវុធហត្ថ លើផ្ទៃប្រទេស
បានធ្វើការឃាត់ខ្លួន បុរសសង្ស័យម្នាក់ ឈ្មោះ មាស វិជ័យ កាលពីយប់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីសង្ស័យ បានបន្លំខ្លួន ជាយោធិនជួរមុខ និង បានប្រើប្រាស់បណ្តាញសង្គមបង្កើតរូបភាពអាណិតអាសូរ ដើម្បីស្វែងរកប្រាក់ជំនួយពីសប្បុរសជន សម្រាប់ ធ្វើជាផលប្រយោជន៍ ផ្ទាល់ខ្លួន។
សមត្ថកិច្ច បានឱ្យដឹងថា: នាពេលកន្លងទៅនេះ ជនសង្ស័យរូបនេះ បានប្រើប្រាស់បណ្ដាញសង្គម ដោយដាក់ភ្ជាប់នូវ “QR Code គណនីធនាគារ’ ផ្ទាល់ខ្លួន របស់គាត់ ដើម្បីប្រមូលថវិកាពីសាធារណជន ក្រោមលេសថាជាការជួយឧបត្ថម្ភដល់យោធិនជួរមុខ ដែលកំពុងតែការខ្វះខាតស្បៀង អាហារ និង សម្ភារៈប្រើប្រាស់យ៉ាងខ្លាំង។
សមត្ថកិច្ចបាននិយាយថា: ការបង្ហោះសារ ដើម្បីស្វែងរកជំនួយរបស់ជនសង្ស័យនេះបានបង្កឱ្យមានការខឹងសម្បារ និងព្រួយបារម្ភយ៉ាងខ្លាំងពីមហាជន ចំពោះការយកកិត្តិយស រូបភាព និងវីរភាពរបស់យោធិនជួរមុខ មកធ្វើជាអាជីវកម្មបោកប្រាស់ទាក់ទាញការអាណិតអាសូរ ដើម្បីប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួន។
ម្យ៉ាងវិញទៀត វាក៏បានធ្វើឱ្យប៉ះពាល់ ដល់កិត្តិយស និង កេរ្តិ៍ឈ្មោះ របស់កងទ័ពទ័ព ដែលកំពុងតែ ឈរជើង នៅតាមសមរភូមិមុខ តាមតំបន់ព្រំដែនកម្ពុជា-ថៃ ផងដែរ។
បច្ចុប្បន្ននេះ ជនសង្ស័យ កំពុង ត្រូវបានឃាត់ខ្លួន ជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាង CEN







