ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន បានផ្តល់ជាគំនិតដល់បណ្ដាថ្នាក់ដឹកនាំសភានៃអន្តរសភា ISC ពិចារណាបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ ដោយផ្តុំគ្នាជាមួយយន្តការដែលមានស្រាប់

រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) ដែលប្រារព្ធឡើងនៅសាលសន្និសីទ អគារអគ្គនាយកដ្ឋានពន្ធដារ។
នៅក្នុងពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺមានការចូលរួមពីបណ្ដាប្រទេស និងអង្គការអន្តរជាតិ ដូចខាងក្រោម៖
បណ្ដារប្រទេស ៖
Pakistan, Australia, Indonesia, Malaysia, Maldives, Nepal, Saudi Arabia, Sri Lanka, Timor-Leste, Tuvalu, Lao PDR, Cambodia, Cameroon, Ghana, Myanmar, Russia, Serbia, Vietnam, Azerbaijan, Brunei Darussalam, Kenya, Mauritius, Senate of Mexico, Uzbekistan, Belarus, China
អង្គការអន្តរជាតិ ៖
Secretariat of Inter-Parliamentary Speakers’ Conference, Asian Inter-Parliamentary Assembly (AIPA), Global Council for Tolerance and Peace (GCTP), Latin American and Caribbean Parliament (PARLATINO), International Parliament for Tolerance and Peace (IPTP)។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធាន ISC-2 បានថ្លែងអំណរគុណ ចំពោះវត្ដមានជ្រាលជ្រៅរបស់គណៈប្រតិភូ មកពីជុំវិញពិភពលោក ដែលបានអញ្ជើញមកកាន់កម្ពុជា ចូលរួមសន្និសីទប្រធានសភា នៃអន្ដរសភាលើកទី២ ក្នុងប្រទេសកម្ពុជានាពេលនេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបជុំគ្នានៅក្នុងសាលសន្និសីទនេះ មិនមែនដើម្បីផ្លាស់ប្តូរពាក្យសម្តីលួងលោមចិត្ត ឬផ្តល់នូវក្តីសង្ឃឹមដែលគ្មានការពិតនោះទេ តែការមកដល់ទីនេះ ក្នុងនាមជាតំណាងដែលត្រូវបានជ្រើសរើស ដោយប្រជាជន និងក្នុងនាមជាអ្នកតាក់តែងច្បាប់ និងជាអ្នកការពារជោគវាសនានៃប្រជាជាតិ។

សម្ដេចតេជោបានថ្លែងបន្ដថា កាតព្វកិច្ចរបស់យើង គឺត្រូវពិនិត្យ មើលស្ថានភាពពិភពលោក ដោយភាពស្មោះត្រង់ តាមរយៈក្រសែភ្នែកនៃតថភាពនិយមដ៏ម៉ឹងម៉ាត់។ ជំហររបស់យើងចំពោះមុខភូមិសាស្ត្រនយោបាយសកល ដ៏ច្របូកច្របល់ នាពេលបច្ចុប្បន្ននេះ គឺត្រូវផ្អែកលើផ្នត់គំនិតជាក់ស្តែងនិយមដ៏ជ្រាលជ្រៅមួយ ដែលកំណត់ថា “យើងត្រូវត្រៀមខ្លួនសម្រាប់ស្ថានភាពដែលអាក្រក់បំផុត ទន្ទឹមនឹងការប៉ងប្រាថ្នាចង់បាននូវស្ថានភាពដែលល្អបំផុត”។

សម្តេចតេជោ បានបញ្ជាក់ថា តថភាពជាក់ស្តែងគឺថា ពិភពលោករបស់យើងបានផ្លាស់ប្តូរទៅរករបត់ថ្មី ដ៏គ្រោះថ្នាក់មួយ ដែលធ្វើឱ្យយើងត្រូវធ្វើដំណើរឆ្លងកាត់ “ស្ថានភាពចលាចល” ជាប្រចាំ។ យុគសម័យ ដែលងាយប្រែប្រួលនេះ ត្រូវបានសម្គាល់ដោយការបាត់បង់នូវ “ភាពជាអ្នកដឹកនាំផ្នែកសីលធម៌” នៅលើឆាកអន្តរជាតិ និងញាំញីដោយភាពមិនប្រាកដប្រជា នៃភូមិសាស្ត្រនយោបាយយ៉ាងខ្លាំងក្លា។ អ្វីដែលយើងធ្លាប់ជឿជាក់ថា ជាសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ត្រូវបានគេជាន់ឈ្លីឱ្យក្លាយជាឧបករណ៍នយោបាយដ៏សាមញ្ញមួយ ដែលត្រូវបានគេបង្វែរស្រេចតែចិត្ត ដើម្បីបម្រើដល់ផលប្រយោជន៍យុទ្ធសាស្ត្រ ដែលកំពុងប្រែប្រួលរបស់មហាអំណាចធំៗ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជាគំនិតដល់បណ្ដាថ្នាក់ដឹកនាំសភានៃអន្តរសភា ISC ពិចារណាបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ ដោយផ្តុំគ្នាជាមួយយន្តការដែលមានស្រាប់ ដើម្បីធានាថាការត្រួតពិនិត្យជាអន្តរជាតិមានភាពរឹងមាំគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ការប៉ះទង្គិចគ្នាតាមព្រំដែនខ្នាតតូច មិនឱ្យរីករាលដាលទៅជាសង្គ្រាមរ៉ាំរ៉ៃ។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់ជាគំនិតពិចារណាបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ដូចនេះ នាឱកាសដែលសម្តេចបានថ្លែងបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលរៀបចំឡើងនៅកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ដើម្បីតតាំងនឹងការគំរាមកំហែងនៃការប្រើប្រាស់កម្លាំង និងទប់ស្កាត់ការឈ្លានពានទឹកដីមិនឱ្យបង្កជាភាពវឹកវរ បណ្តាញតំបន់របស់យើងត្រូវតែដើរតួឈាន មុខក្នុងការស្ដារឡើងវិញនូវគោលការណ៍គ្រឹះអន្តរជាតិ ដែលបានកកើតចេញពីផេះផង់ និងការបំផ្លិចបំផ្លាញដោយសង្គ្រាមលោក ពីរលើកជាប់ៗគ្នា។

សម្តេចតេជោ បានបញ្ជាក់ទៀតថា «យើងត្រូវតែការពារយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ដ៏ពិសិដ្ឋនៃអធិបតេយ្យរបស់រដ្ឋ បូរណភាពទឹកដី និងការដោះស្រាយជម្លោះដោយសន្តិវិធី ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាស្មារតីអមតៈនៃលិខិតូបករណ៏សភា ដូចជា ធម្មនុញ្ញសន្តិភាពសកល (Universal Peace Charter) ដែលត្រូវបានអនុម័តនៅរាជធានីភ្នំពេញនេះផ្ទាល់តែម្តង»។

ក្នុងន័យនេះសម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ជាគំនិតដូចនេះថា «លើសពីនេះយើងក៏អាចពិចារណាបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ (parliamentary ceasefire observer team) ផ្តុំគ្នាជាមួយយន្តការដែលមានស្រាប់ ដើម្បីធានាថា ការត្រួតពិនិត្យជាអន្តរជាតិមានភាពរឹងមាំគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ការប៉ះ ទង្គិចគ្នាតាមព្រំដែនខ្នាតតូច មិនឱ្យរីករាលដាលទៅជាសង្គ្រាមរ៉ាំរ៉ៃ»។

ជាមួយគ្នានឹងបណ្តាញអន្តរជាតិនៃអ្នកសម្រុះសម្រួលឆ្នើមសភា, សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងដែរថា ដើម្បីឈានផុតពីការទូតបែបអកម្ម យើងអាចពិចារណាលើការបង្កើតបណ្តាញអន្តរជាតិនៃអ្នកសម្រុះសម្រួលឆ្នើមសភា ប្រមូលផ្តុំនូវសមាជិកសភាលេចធ្លោនានា ដែលអាចជំរុញការសម្រុះសម្រួលឱ្យមានសន្តិភាព ដោយសកម្ម។ ប្រធានអង្គនីតិប្បញ្ញត្តិទាំងអស់សុទ្ធសឹងជាឥស្សរជននយោបាយដែលមាន បទពិសោធខ្ពស់ មានបណ្តាញទំនាក់ទំនង អន្តរជាតិយ៉ាងទូលំទូលាយ និងមានកិត្យានុភាព ដែលបានកសាងជាយូរមកហើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា បណ្តាញសម្រុះសម្រួលឯកទេសនេះត្រូវតែឈានជើងឱ្យផុតពីភាពរឹងឆ្អឹងនៃមនោគមវិជ្ជា ហើយអាចធ្វើសកម្មភាពដោយភាពរហ័សរហួន ដើម្បីសម្រុះសម្រួលផ្ទាល់ជាមួយភាគីជម្លោះ មុនពេលដែលការប៉ះទង្គិចគ្នាបន្តិចបន្តួចអាចផ្ទុះឡើង បង្កជាសង្គ្រាមទ្រង់ទ្រាយធំ។ ជារចនាសម្ព័ន្ធបណ្តាញអ្នកសម្រុះសម្រួលឆ្នើមទាំងនេះ គួរតែមានសេរីភាពប្រតិបត្តិការក្រោមអាណត្តិបត់បែនមួយ ចាកឆ្ងាយពីភាពរសើប ការដាក់កំហិតនយោបាយ និងពិធីការដ៏រឹងឆ្អឹងនៃការទូតបែបប្រពៃណីរវាងរដ្ឋ និងរដ្ឋ ដែលប្រើដោយអំណាចនីតិប្រតិបត្តិ៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>