ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនមន្ត្រីនគរបាល៣នាក់ និងអ្នកបកប្រែចិនម្នាក់ ជាប់ពាក់ព័ន្ធនឹងការឃុបឃិតគ្នា ផ្តល់មធ្យោបាយ ឱ្យជនសង្ស័យ ចិន ២នាក់ លួចរត់ចេញពីស្នងការដ្ឋានខេត្តកោះកុង ក្រោយចាប់ខ្លួនរឿង Online Scams?

ខេត្តកោះកុង៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តកោះកុង កាលពីថ្ងៃទី២៧ ខែ សីហា បាន សម្រេចឃុំខ្លួន មន្ត្រីនគរបាល ចំនួន ៣នាក់ និង អ្នកបកប្រែ ចិនម្នាក់ នៅក្នុងពន្ធនាគារ ជាប់ទាក់ទងនឹង ការឃុបឃិត និង សមគំនិតគ្នា ក្នុងការរៀបចំ ឱ្យ ជនសង្ស័យចិន ចំនួន២នាក់ បាន លួចរត់ចេញពីស្នងការដ្ឋាននគរបាលខេត្តកោះកុង ដោយសុវត្ថិភាព បន្ទាប់ពីពួកគេ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធបទល្មើស Online Scams។

ក៏ប៉ុន្តែ ជនជាតិចិនទាំង ២នាក់នេះ ក្រោយមក ក៏ត្រូវបាន សមត្ថកិច្ចនគរបាលជំនាញ តាមចាប់ខ្លួន មកវិញហើយ ដោយម្នាក់ចាប់នៅខេត្តព្រះសីហនុ និងម្នាក់ទៀតចាប់នៅខេត្តត្បូងឃ្មុំ។

យោងតាមដីកាតុលាការ, មន្ត្រីនគរបាលជាប់ចោទ ទាំង៣ នាក់នេះ មានឈ្មោះ ទី១- ឈ្មោះ សារ៉ាតឌី ដេឆា ភេទប្រុស កើតឆ្នាំ១៩៩៨, ទី២-ឈ្មោះ ឈិ សុវណ្ណដែន ភេទប្រុស កើតឆ្នាំ១៩៩៨, និង ទី៣- ឈ្មោះ តុងស៊ី ម៉េងជូ ភេទប្រុស កើតនៅឆ្នាំ២០០២ ។

ចំណែកឯ អ្នកបកប្រែភាសាចិន-ខ្មែរ មាន ឈ្មោះ LIN YU ហៅ ឡុង ភេទប្រុស កើតឆ្នាំ២០០៣ ជនជាតិចិន។

អ្នកទាំង៤នាក់នេះ ត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទ: ផ្តល់មធ្យោបាយរត់គេចខ្លួន និង ពីបទ: ទទួលខុសត្រូវ តាមបញ្ញត្តិ មាត្រា ៥៦៥ និង ៥៧២ នៃ ក្រមព្រហ្មទណ្ឌ។

រីឯ ពិរុទ្ធជន ចិនទាំង២នាក់នោះ មាន ឈ្មោះ XU FENG ភេទប្រុស កើតឆ្នាំ១៩៧៨ ជនជាតិចិន និង ឈ្មោះ BI RUI ភេទប្រុស កើតឆ្នាំ១៩៩១ ជនជាតិចិន។

ពួកគេ ត្រូវជាប់ចោទពីបទ: លួចរត់ តាមបញ្ញត្តិ មាត្រា ៥៦០ នៃ ក្រមព្រហ្មទណ្ឌ។

គួរបញ្ជាក់ថា: កាលពីពេលថ្មីៗ កន្លងនេះ កម្លាំងគណ:បញ្ជាការឯកភាពខេត្តកោះកុង សហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានប្រតិបត្តិការបង្ក្រាបបទល្មើស Online Scams នៅទីតាំង មួយកន្លែង ស្ថិតនៅក្នុង ខេត្តកោះកុង និង បានចាប់ឃាត់ខ្លួន
ជនជាតិចិនជាង ១០០នាក់។

ក្រោយការចាប់ខ្លួន ជនល្មើសទាំងនេះ ត្រូវបានបញ្ជូនទៅសួរចម្លើយ និង ឃុំខ្លួនបណ្តោះអាសន្ននៅឯ ស្នងការដ្ឋាននគរបាលខេត្តកោះកុង មុនពេលបញ្ជូនពួកគេទៅកាន់តុលាការ។

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ មានជនសង្ស័យចិនចំនួន ២នាក់ ដែលសង្ស័យ ជាមេខ្លោង Scam online ផងនោះ បានលួចរត់ចេញ ពីស្នងការដ្ឋាននគរបាលខេត្តកោះកុង ក្រោមការ ការរៀបចំ ផែនការ និង ការផ្តល់មធ្យោបាយ របស់ជនជាប់ចោទទាំង៤ នាក់ ជាថ្នូរនឹងការ ទទួលបាន នូវ លុយកាក់ មួយចំនួនធំ ពី សាច់ញាតិ ជនសង្ស័យចិន ទាំង២ នាក់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>