ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាជនសំណូមពរឱ្យ ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ មានចំណាត់ការ ផ្លូវច្បាប់ ចំពោះ វរសេនីយ៍ទោ រ៉ែន សុភក្តិ អធិការរង ក្រុងប៉ោយប៉ែត  ដែលបានយករថយន្តទំនើប១ គ្រឿង ជាវត្ថុតាងបទល្មើស Online Scam ទៅអោយកូនស្រីគាត់ ជិះជាកម្មសិទ្ធិផ្ទាល់ខ្លួន ??

ភ្នំពេញ: មហាជន និង អ្នកប្រើ បណ្ដាញសង្គមហ្វេសប៊ុក ជាច្រើន  បានសំណូមពរ ដល់ថ្នាក់ដឹកនាំ នៃ ក្រសួងមហាផ្ទៃ ជាពិសេស គឺ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ  សូមមាន វិធានការផ្នែករដ្ឋបាល និង ចំណាត់ការណ៍ផ្លូវច្បាប់ ចំពោះលោកវរសេនីយ៍ទោ រ៉ែន សុភក្តិ ជាអធិការរង ក្រុងប៉ោយប៉ែត ដែលបាន យករថយន្តទំនើប១ គ្រឿង ដែលជាវត្ថុតាងបទល្មើស Online Scam ទៅអោយកូនស្រីគាត់ ជិះ ជាកម្មសិទ្ធិ ផ្ទាល់ខ្លួន ដើម្បី ពង្រឹង វិន័យរបស់កងកម្លាំងនរគបាលជាតិ និង ជំនឿជឿជាក់របស់ ប្រជាជន លើការងារ របស់កម្លាំងនគរបាលជាតិទាំងមូល។

ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម បានលើកឡើងថា: ការដែលលោកវរសេនីយ៍ទោ រ៉ែន សុភក្តិ បានប្រគល់រថយន្ត វត្ថុតាង ដែលជា កម្មសិទ្ធិរបស់ ជនសង្ស័យ ឥណ្ឌូនេស៊ី ម្នាក់ ត្រឡប់ជូនមកទុកនៅក្នុង កន្លែងទីតាំងរក្សាវត្ថុតាងបទល្មើស Scam online វិញនោះ វា ឮមិនមែន ជាការបញ្ចប់បញ្ហានោះទេ។  តែគាត់ត្រូវតែ ប្រឈមនឹង បទវិន័យ និង វិធានការច្បាប់របស់កងកម្លាំងនគរបាលជាតិ ផងដែរ។ 

ពួកគាត់បាននិយាយថា: ម្យ៉ាងវិញទៀត, គឺ ដើម្បី ឱ្យមានការស្មើភាពគ្នា ចំពោះមុខច្បាប់ ដល់ មន្ត្រីនគរបាលផ្សេងៗ ដែលត្រូវបានទទួលរង វិន័យ ឬ ទណ្ឌកម្មរដ្ឋបាល អំពី ក្រសួងមហាផ្ទៃ រហូតដល់ មានមន្ត្រីនគរបាលខ្លះ ត្រូវបាន ព្យួរការងារ  ដកហូតតួនាទី ឬ  ទម្លាក់បុណ្យស័ក្តិ ឬ ក៏ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ នគរបាលជាតិ  ទៀតផង។

ទាក់ទងនឹង ករណីខាងលើនេះ, លោកបណ្ឌិត ទូច សុឃ: អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានថ្លែង ប្រាប់បណ្ដាញព័ត៌មាននៅក្នុងស្រុកថា: ក្រសួងមហាផ្ទៃបានឃើញព័ត៌មាននេះ ហើយ ដែលត្រូវផ្សព្វផ្សាយ និង ចែកចាយ នៅលើ បណ្ដាញសង្គម ។

លោកបញ្ជាក់ថា: ឥឡូវនេះ
អង្គភាពនគរបាលជំនាញ តាមឋានានុក្រម ក៏កំពុងពិនិត្យរឿងនេះ ដើម្បីសុក្រឹតភាព។

គួររំលឹកថា: អង្គភាពនគរបាល ជំនាញ នៃ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៦ ខែ  សីហា បានកោះហៅ លោកវរសេនីយ៍ទោ រ៉ែន សុភក្តិ អធិការរង នៃ អធិដ្ឋាននគរបាលក្រុង ឮប៉ោយប៉ែត ទទួលផែន ប្រធានផ្នែកកិច្ចការនគរព្រហ្មទណ្ឌក្រុង មកធ្វើការសាកសួរ ចម្លើយ នៅឯ បញ្ជាការដ្ឋាន នៃ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បន្ទាប់ពី មានការ លិចឮព័ត៌មាន និង ការចោទប្រកាន់ថា: លោកបានយករថយន្តរបស់ជនជាតិឥណ្ឌូណេស៊ី ដែលជនសង្ស័យ និង ដែលត្រូវ ជាវត្ថុតាង នៃ បទល្មើស Online Scam យកទៅអោយកូនស្រី របស់លោកជិះ នៅឯ ភ្នំពេញ ដោយគ្មាន អនុញ្ញាតពី សមត្ថកិច្ចជំនាញពាក់ព័ន្ធ។

មន្រ្តីនគរបាលមានសមត្ថកិច្ច
បាននិយាយថា: កាលពី ពេលថ្មីៗកន្លងទៅនេះ, អាជ្ញាធរមានសមត្ថកិច្ច បានធ្វើការ បង្រ្កាប ករណី Scam online និង បានឃាត់ខ្លួន ជនសង្ស័យបរទេស ជាច្រើននាក់ ព្រមទាំង រឹបអូសបាន វត្ថុតាង ជាច្រើន ពាក់ព័ន្ធ រួមមាន: ឡាន ម៉ូតូ ទូរស័ព្ទដៃ និង វត្ថុតាង មួយផ្សេងទៀត។

លោកថា: បន្ទាប់ពីការបង្រ្កាប និង ឃាត់ខ្លួន ជនសង្ស័យ, សមត្ថកិច្ចជំនាញ ក៏ បានរឹបអូស វត្ថុតាង ទាំងនោះ ទុកជា បណ្ដោះអាសន្ន នៅឯ អធិការនគរបាលក្រុង ប៉ោយប៉ែត ដើម្បីបន្តនីតិកាល តាមច្បាប់របស់កម្ពុជា។

លោកនិយាយថា: ក៏ប៉ុន្តែ ក្រោយ, លោកវរសេនីយ៍ទោ រ៉ែន សុភក្តិ ដែល មានតួនាទីជា ប្រធានផ្នែកនគរបាលព្រហ្មទណ្ឌក្រុង បានយក រថយន្តទំនើប១ មួយគ្រឿង ដែលជា កម្មសិទ្ធិរបស់ ជនជាតិឥណ្ឌូនេស៊ី ម្នាក់ យកមកអោយ កូនស្រី របស់គាត់ ដែលរៀន នៅ ភ្នំពេញ ដើម្បីទុកជិះ និង ប្រើប្រាស់ ផ្ទាល់ខ្លួន។

លោកបានបន្ថែមថា: រឿង អាស្រូវរបស់ លោក រ៉ែន  សុភក្តិ ត្រូវបានបែកធ្លាយ និង ផ្សព្វផ្សាយ យ៉ាងទូលំទូលាយ នៅលើ បណ្ដាញ សង្គម បន្ទាប់ មន្ត្រីក្រោមឱវាទរបស់គាត់ ម្នាក់ បានរាយការណ៍ ទៅកាន់ក្រុមអ្នកកាសែត។

លោកបន្តថា:  បន្ទាប់ពីរឿងរ៉ាវរបស់គាត់ត្រូវបានបែកធ្លាយ ជាសាធារណ:, កាលពីថ្ងៃទី ២៦ ខែ សីហា ២០២៦ អង្គភាពជំនាញ នៃ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានកោះហៅ  លោកវរសេនីយ៍ទោ រ៉ែន សុភក្តិ ទៅសាកសួរ ចម្លើយ ជាប់ពាក់ព័ន្ធនឹងការ យកឡានដែលជាវត្ថុតាង នៃ បទល្មើស ទៅប្រើប្រាស់ ផ្ទាល់ខ្លួន។

លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានឱ្យដឹងថា: បន្ទាប់ពីការបញ្ចប់ការសាកសួរចម្លើយពេញមួយយប់, ពេលនេះ លោកវរសេនីយ៍ទោ រ៉ែន សុភក្តិ  ត្រូវបានស្នងការខេត្ត អនុញ្ញាតឱ្យទៅធ្វើការនៅអធិការដ្ឋានវិញ ដើម្បីរង់ចាំ ការសម្រេចសេចក្តីជាក្រោយ។

លោកបានបន្ដថា: ចំណែកឯរថយន្តទំនើប ដែល លោកវរសេនីយ៍ទោ រ៉ែន  សុភក្តិ បានយកឱ្យ កូនស្រីខ្លួន ជិះនោះ ក៏ត្រូវបានប្រគល់ត្រឡប់ ជូនមក អង្គភាព  គណៈកម្មការបង្ក្រាបបទល្មើស Online Scam វិញ ផងដែរ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>