ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យឆេះផ្សារនាគមាសខូចខាតអស់២១១តូប រួមនិងសម្ភារៈមួយចំនួន ខណៈមូលហេតុនៃការបង្កជាអគ្គិភ័យនេះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ

កងកម្លាំងបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញប្រតិបត្តិការបាញ់ទឹកពន្លត់អគ្គិភ័យនៅខណ្ឌទួលគោក ដោយមូលហេតុនៃការបង្កជាអគ្គិភ័យនេះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ។

នៅវេលាម៉ោង១២:៣៥នាទីថ្ងៃត្រង់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆេះមួយកន្លែង នៅចំណុចផ្សារផ្លែឈើA៥ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតតូបចំនួន ២១១តូប រួមនិងសម្ភារៈមួយចំនួន។

នៅវេលាម៉ោង១៦:៣០នាទីល្ងាច ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ២១គ្រឿងប្រេីប្រាស់ទឹកអស់ចំនួន ១៤៧គ្រឿង ស្មើនឹង ៥៨៨ម៉ែត្រគូប និងរថយន្តជំនួយរួមមាន៖
-រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន០២គ្រឿងប្រើប្រាស់ទឹកអស់ ចំនួន០២ឡាន ស្មើនឹង ១២ម៉ែត្រគូប។
-រថយន្តអគ្គិភ័យកងរាជអាវុធហត្ថចំនួន ០៣គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០៦ឡាន ស្មើនឹង ៣៦ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យកងពលតូច ង៧០ចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង ១៨ម៉ែត្រគូប។
-រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យាចំនួន ០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០៤ឡាន ស្មើនឹង ២៤ម៉ែត្រគូប។
-រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន ០៣គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០៦ឡាន ស្មើនឹង ៣៦ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យទីក្រុងជ្រោយចង្វារចំនួន ០៣គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០៦ឡាន ស្មើនឹង ៣៦ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន ០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០៤ឡាន ស្មើនឹង ២៤ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>