ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីណែនាំស្តីពីវិធានការបង្ការ និងឆ្លើយតបសង្គ្រោះបន្ទាន់ចំពោះគ្រោះទឹកជំនន់នៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម និងការណែនាំរបស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ជាបន្តបន្ទាប់ថា ឆ្នាំនេះ ស្ថានភាពភ្លៀងធ្លាក់ច្រើន ដែលជំរុញឱ្យកម្ពស់ទឹកទន្លេ ស្ទឹង ព្រែក កើនឡើងខ្ពស់ អាចបង្កជាគ្រោះទឹកជំនន់ ធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ សុខភាព និងអាយុជីវិត របស់ប្រជាពលរដ្ឋ។ សម្រាប់រាជធានីភ្នំពេញ មានភូមិសាស្ត្រស្ថិតនៅជាប់ទន្លេចតុមុខ និងដងស្ទឹងព្រែកត្នោត ដែលជា រៀងរាល់ឆ្នាំ តំបន់មួយចំនួនបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ឈរលើមូលដ្ឋាននេះ រដ្ឋបាលរាជធានី ភ្នំពេញ បានរៀបចំយន្តការការងារ ដើម្បីបង្ការ ឆ្លើយតបសង្គ្រោះបន្ទាន់ចំពោះគ្រោះមហន្តរាយដោយសារជំនន់ទឹកភ្លៀង និងស្តារឡើងវិញក្រោយពេលគ្រោះទឹកជំនន់ថមថយ តាមរយៈការពង្រឹងរបៀបរបបការងាររបស់គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ និងបានរៀបចំសៀវភៅផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយនៅរាជធានីភ្នំពេញ ជាពិសេសបានណែនាំដល់អាជ្ញាធរមូលដ្ឋាន និង មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ឱ្យត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះនៅតំបន់ ងាយរងគ្រោះមួយជំហានមុនផងដែរ។

ក្នុងន័យនេះ ដើម្បីចូលរួមបង្ការ និងឆ្លើយតបសង្គ្រោះបន្ទាន់ចំពោះគ្រោះមហន្តរាយដោយសារជំនន់ទឹកភ្លៀង នៅរាជធានីភ្នំពេញ ឱ្យបានទាន់ពេលវេលា សំដៅត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ លើកកម្ពស់ជីវភាព សុខភាព សុខុមាលភាព ការពារទ្រព្យសម្បត្តិ ធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងអនុវត្តឱ្យមាន ប្រសិទ្ធភាពនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាល រាជធានីភ្នំពេញ ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖

១- បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយទន្លេចតុមុខ និងដងស្ទឹងព្រែកត្នោត៖

  • បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវតាមដានព័ត៌មានជាប់ជាប្រចាំអំពីស្ថានភាពអាកាសធាតុ និងកម្ពស់ទឹក
  • ត្រៀមលក្ខណៈជាមុន ដោយត្រូវត្រៀមរៀបចំទ្រព្យសម្បត្តិ សត្វពាហនៈ និងសម្ភារៈចាំបាច់ផ្សេងទៀត ឱ្យបានរៀបរយ ដើម្បីត្រៀមជម្លៀសទៅទីតាំងទីទួល/មណ្ឌលជម្លៀសមានសុវត្ថិភាព ដែលអាជ្ញាធរមាន សមត្ថកិច្ចបានរៀបចំជូន

យកចិត្តទុកដាក់ថែរក្សាអនាម័យ បរិស្ថានរស់នៅ និងសុខភាព ដើម្បីបង្ការការឆ្លងមេរោគ ឬ ជំងឺផ្សេងៗ និង បង្កើនការការពារ និងបង្ការពីសត្វល្អិត ទិច ឬ ខាំ

  • ចុះឈ្មោះប្រើប្រាស់ប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ ឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានព័ត៌មានទាន់ ហេតុការណ៍អំពីគ្រោះមហន្តរាយនានា។

២- ម្ចាស់អាជីវកម្មកំពង់ចម្លង និងបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវទឹក ប្រើប្រាស់ទូក កាណូត ឬ ស្រឡាង ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយមិនត្រូវជិះ ឬ ផ្ទុកមនុស្ស ហួសកម្រិតឡើយ ហើយករណីធ្វើដំណើរ នៅពេលយប់ ឬ មេឃងងឹត ត្រូវមានភ្លើងបំភ្លឺ មានអាវពោងសុវត្ថិភាព និងឧបករណ៍សង្គ្រោះចាំបាច់ផ្សេងទៀត និងសូមផ្អាកការធ្វើដំណើរជាបណ្តោះអាសន្នសិន នៅពេលមានភ្លៀងធ្លាក់ខ្លាំង ឬ ខ្យល់កន្ត្រាក់ខ្លាំង លើកលែង ក្នុងករណីចាំបាច់បន្ទាន់។

៣- ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ៖

  • ចាត់តាំងមន្ត្រីប្រចាំការនៅអង្គភាពជាប្រចាំ និងទទួលលេខ Hotline ២៤ម៉ោង/២៤ម៉ោង
  • ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និងនៅតំបន់រងគ្រោះ តាមផែនការដែលបានរៀបចំទុក ដោយត្រូវ ត្រៀមកម្លាំងសរុប និងមធ្យោបាយសរុប (ទូក កាណូត អូប័រ រថយន្តដឹកជញ្ជូន និងសម្ភារៈផ្សេងៗ) ដើម្បី អន្តរាគមន៍ជួយសង្គ្រោះបានទាន់ពេលវេលា
  • ត្រៀមកាណូត អូប័រ និងមន្ត្រីនគរបាលចរាចរណ៍ផ្លូវទឹក ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវទឹក ក្នុងករណីមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។

៤- រដ្ឋបាលខណ្ឌទាំង១៤ ជាពិសេសរដ្ឋបាលខណ្ឌស្ថិតនៅតាមបណ្តោយទន្លេចតុមុខ និងដងស្ទឹងព្រែកត្នោត រួមមាន ជ្រោយចង្វារ ឫស្សីកែវ ចំការមន ដូនពេញ ច្បារអំពៅ ព្រែកព្នៅ មានជ័យ ពោធិ៍សែនជ័យ ដង្កោ កំបូល ត្រូវប្រើប្រាស់យន្តការគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខណ្ឌ និងសង្កាត់ អនុវត្តការងារ៖

  • រៀបចំក្រុមវេនយាមប្រចាំការនៅតាមរដ្ឋបាលខណ្ឌ សង្កាត់ និងទីស្នាក់ការភូមិ ដើម្បីប្រមូលព័ត៌មាន ត្រៀម អន្តរាគមន៍ជួយសង្គ្រោះ និងចាត់វិធានការដោះស្រាយរាល់បញ្ហាផ្សេងៗ ឱ្យបានទាន់ពេលវេលា
  • ពិនិត្យទីតាំងទីទួល/មណ្ឌលជម្លៀសមានសុវត្ថិភាពដែលបានរៀបចំរួចរាល់ និងត្រៀមទីតាំងបម្រុងជាក់ស្តែង បន្ថែមទៀត (ករណីចាំបាច់) ដោយត្រូវពិនិត្យ ជួសជុល កែលម្អ សម្អាតអនាម័យ-បរិស្ថាន បំពាក់ឧបករណ៍/សម្ភារៈ និងសម្របសម្រួលការងារផ្សេងទៀត ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពប្រជាពលរដ្ឋរងគ្រោះ
  • ត្រៀមកម្លាំងសរុប និងមធ្យោបាយសរុប (រថយន្ត បាវខ្សាច់ ចប បង្គំ ឧបករណ៍ សម្ភារៈផ្សេងៗ ស្បៀង) ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និងត្រូវសហការការពារសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ នៅទីតាំងទីទួល/មណ្ឌលជម្លៀសមានសុវត្ថិភាពឱ្យបានល្អប្រសើរ
  • ស្រង់ស្ថិតិប្រជាពលរដ្ឋរងគ្រោះ ដើម្បីត្រៀមផ្តល់ជំនួយអន្តរាគមន៍គាំពារសង្គមផ្សេងៗ ឱ្យបានទាន់ពេលវេលា និងបំពេញទម្រង់ព័ត៌មានប្រមូលរបាយការណ៍ស្តីពីផលប៉ះពាល់ និងតម្រូវការរបស់ប្រជាពលរដ្ឋសម្រាប់ បញ្ចូលក្នុងប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ (PRISM)
  • ណែនាំរដ្ឋបាលសង្កាត់ ភូមិ និងសហការជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្ត ទុកដាក់ខ្ពស់លើប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដូចជា ស្ត្រីមានផ្ទៃពោះ ចាស់ជរា កុមារ និងជនពិការ ដោយត្រូវមានត្រៀមឈើច្រត់ រទេះរុញ ឬ ឱសថព្យាបាលជំងឺបឋម។ ដោយឡែក សម្រាប់ស្ត្រីមានផ្ទៃពោះ ដែលត្រូវតាមដានសុខភាព ឬ ជិតដល់ពេលសម្រាល ត្រូវរកកន្លែងស្នាក់នៅបណ្តោះអាសន្ននៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យដែលនៅជិតបំផុត ហើយត្រូវនាំកូន ទៅចាក់វ៉ាក់សាំងបង្ការ និងពិនិត្យសុខភាពតាមការកំណត់ ស្របតាមលក្ខខណ្ឌនានា ចៀសវាងបាត់បង់អត្ថប្រយោជន៍ពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ រាយការណ៍អំពីស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកនៅតាមស្ថានីយនីមួយៗជាប្រចាំ។

៥- មន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ សហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីតាមដាន ការព្យាករណ៍ជាប្រចាំអំពីអាកាសធាតុ និងកម្ពស់ទឹក ដោយត្រូវជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ ពាក់ព័ន្ធ និងប្រជាពលរដ្ឋ ព្រមទាំងត្រៀមសហការសម្របសម្រួលការងារបច្ចេកទេសផ្សេងៗ។

៦- មន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌគោលដៅ និងមន្ទីរជំនាញពាក់ព័ន្ធលើ ការងារទឹកស្អាត និងអនាម័យជនបទ ទាំងមុនពេលមានទឹកជំនន់ ក្នុងអំឡុងពេលមានទឹកជំនន់ និងក្រោយពេល ទឹកជំនន់។

៧- មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ៖

  • ណែនាំមូលដ្ឋានសុខាភិបាលសាធារណៈ ត្រូវមានបុគ្គលិក ក្រុមគ្រូពេទ្យ និងរថយន្តគិលានសង្គ្រោះប្រចាំការ ២៤ម៉ោង/២៤ម៉ោង។រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>