ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ ជំនុំជម្រះ កញ្ញា ហ៊ីម មុំ ហៅ ខែម ស្រីមុំ ពាក់ព័ន្ធនឹង អំពីញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងប្រមាថ» ដល់ថ្នាក់ដឹកនាំ  បង្ហោះ នៅលើបណ្ដាញហ្វេសប៊ុក??

ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃព្រឹកថ្ងៃទី ២១ ខែ កញ្ញា បានបើកសវនាការ ជំនុំជម្រះ ស្រ្តីជាប់ចោទម្នាក់ ដែលជា សកម្មជនសង្គម មាននិន្នាការ
ប្រឆាំង នឹងរដ្ឋាភិបាលកម្ពុជា ជាប់ពាក់ព័ន្ធនឹង អំពើ ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងប្រមាថ» ដល់ថ្នាក់ដឹកនាំជាតិកំពូល ទាក់ទងនឹង បញ្ហាព្រំដែនជាមួយប្រទេសជិតខាង  ប្រព្រឹត្ត នៅតាមបណ្ដាញហ្វេសប៊ុក នៅក្នុង អំឡុងខែ ឧសភា ឆ្នាំ ២០២៦។

យោងតាមដីកាតុលាការ, ជនជាប់ចោទ រូបនេះ មានឈ្មោះ   ហ៊ីម មុំ ហៅ ខែម ស្រីមុំ ភេទ ស្រី អាយុ ៣៥ ឆ្នាំ ជាសកម្មជនដីធ្លី ដែលមាននិន្នាការនយោបាយប្រឆាំង  ស្នាក់នៅ បន្ទប់ជួល ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនជាប់ចោទ ត្រូវបាន តំណាងអយ្យការ ចោទប្រកាន់ពីបទ: ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង ប្រមាថ» តាមបញ្ញត្តិមាត្រា ៤៩៤, ៤៩៦ និង ៥០២ នៃ ក្រមព្រហ្មទណ្ឌ។ គេត្រូវបានចាប់ សមត្ថកិច្ចឃាត់ខ្លួន  តាមដីកាតុលាការ កាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៦។

សាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសសាលក្រមលើ សំណុំរឿងក្តីនេះ នៅថ្ងៃទី ២៥ ខែ កញ្ញា ខាងមុខនេះ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>