ភ្នំពេញ: អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការលើមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក ពាក់ព័ន្ធនឹងការរៀបចំ និងផ្តល់ទីតាំងឲ្យបណ្តាញស្គេមអនឡាញដែលបានបែកខ្ញែកជាក្រុមតូចៗ បន្តដំណើរការក្រោយមជ្ឈមណ្ឌលស្គេមធំៗត្រូវបានបង្ក្រាប និងបិទ។
យោងតាមACU មេឃុំនិងបក្ខពួក ទាំង៣ នាក់នោះ ត្រូវបានសង្ស័យថា បានប្រើប្រាស់តួនាទី និងអំណាចរបស់ខ្លួន ដើម្បីជួយសម្របសម្រួល និងរៀបចំទីតាំងសម្រាប់ក្រុមពាក់ព័ន្ធនឹងសកម្មភាពស្គេមអនឡាញ បន្ទាប់ពីទីតាំងធំៗមួយចំនួនត្រូវបានអាជ្ញាធរចុះបង្ក្រាប។
ការស៊ើបអង្កេតរបស់ ACU បានឈានដល់ការឃាត់ខ្លួនមេឃុំព្រែកខ្សាច់ និងបក្ខពួក ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ។
ACU បានបញ្ជាក់ថា ការចាត់វិធានការនេះ គឺ ជាផ្នែកមួយនៃការបង្ក្រាបអំពើពុករលួយ និងសកម្មភាពខុសច្បាប់ដែលពាក់ព័ន្ធនឹងបណ្តាញស្គេមអនឡាញនៅកម្ពុជា៕រក្សាសិទ្ធិគ្រប់យ៉ាង ដោយ CEN







