ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរធម្មការ និងសាសនា កោះហៅ “គ្រូបារមីព្រះម៉ែនាគ” ធ្វើកិច្ចសន្យា បញ្ឈប់ការផ្សព្វផ្សាយអះអាងមានបារមី!

ខេត្តកំពង់ធំ៖ មន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ សហការជាមួយរដ្ឋបាលស្រុកសន្ទុ កាលពីថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២៦
បានកោះហៅលោកស្រី ថោង ឡាង ដែលត្រូវបានគេស្គាល់ថា “គ្រូបារមីព្រះម៉ែនាគ” មកធ្វើការណែនាំ និងធ្វើកិច្ចសន្យា ឱ្យបញ្ឈប់ការផ្សព្វផ្សាយសកម្មភាពតាមបណ្តាញសង្គម ដែលអាចធ្វើឱ្យសាធារណជនមានការយល់ច្រឡំ។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលាស្រុកសន្ទុក ពាក់ព័ន្ធនឹងសកម្មភាពរបស់លោកស្រី ថោង ឡាង រស់នៅភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ដែលកន្លងមកបានផ្សព្វផ្សាយវីដេអូ និងរូបភាពតាមបណ្តាញសង្គម។

មន្ទីរធម្មការ និងសាសនា និងអាជ្ញាធរស្រុក បានណែនាំឱ្យសាមីខ្លួន និងក្រុមគ្រួសារ បញ្ឈប់ការថត និងបង្ហោះវីដេអូ ឬរូបភាពពាក់ព័ន្ធនឹងការព្យាបាលជំងឺ ការប្រមូលផ្តុំមនុស្សនៅតាមផ្ទះ ឬទីកន្លែងផ្សេងៗ ព្រមទាំងបញ្ឈប់ការអះអាងថា ខ្លួនជាព្រះម៉ែនាគ ឬជាអ្នកមានបារមី និងឫទ្ធិខ្លាំងពូកែ។
អាជ្ញាធរបានបញ្ជាក់ថា ការផ្សព្វផ្សាយបែបនេះអាចបង្កឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ និងយល់ខុសអំពីសកម្មភាពដែលពាក់ព័ន្ធនឹងជំនឿ និងសាសនា។

ក្រោយការណែនាំ លោកស្រី ថោង ឡាង និងស្វាមី បានធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរ និងសមត្ថកិច្ច ដោយយល់ព្រមបញ្ឈប់សកម្មភាព និងការផ្សព្វផ្សាយតាមបណ្តាញសង្គមដែលពាក់ព័ន្ធនឹងការអះអាងខាងលើ។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>