ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាងមួយឆ្នាំមកនេះ នគរបាលកម្ពុជា-ចិន សហការក្ដោបមុខសញ្ញា ស្រាវជ្រាវ ឃាត់ខ្លួន និងបញ្ជូនជនជាតិចិនល្មើសច្បាប់ បានជាច្រើនករណី!

រាជធានីភ្នំពេញ ៖ តបតាមសំណើជាក់ស្តែងរបស់ស្ថានទូតចិនប្រចាំកម្ពុជា សមត្ថកិច្ចកម្ពុជាបានបើកការស្រាវជ្រាវលើមុខសញ្ញាសំខាន់ៗជាបន្តបន្ទាប់ ក្នុងនោះ សំណើស្រាវជ្រាវលើជនជាតិចិនចំនួន ១៦នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមអ៊ីនធឺណិត និងជម្រិតទារប្រាក់ ព្រមទាំងបទល្មើសផ្សេងៗទៀត សមត្ថកិច្ចស្រាវជ្រាវរកឃើញចំនួន ១៤ នាក់ (៤នាក់បានធ្វើដំណើរចេញពីកម្ពុជា ១០នាក់ពុំទាន់ចេញពីកម្ពុជា) និង ២ នាក់ទៀតពុំមានកំណត់ត្រាចូលកម្ពុជាឡើយ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ គូសបញ្ជាក់ពីលទ្ធផលសហប្រតិបត្តិការក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។មានសំណូមពរពីភាគីចិន ស្នើស្រាវជ្រាវ លើជនជាតិចិនចំនួន៥២ នាក់ទៀត (ស្រី ៤ នាក់) ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ការរំលោភព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ និងការឆ្លងដែនខុសច្បាប់ ត្រូវបានលោក ទូច សុឃៈ បញ្ជាក់ថា សមត្ថកិច្ចកម្ពុជាបានសហការស្រាវជ្រាវរកឃើញចំនួន៣៩នាក់ ក្នុងនោះ ៩នាក់បានចាកចេញពីកម្ពុជា ១៣នាក់គ្មានកំណត់ត្រាចូល និងរកឃើញម្នាក់មានសញ្ជាតិខ្មែរ។ បន្ថែមពីនេះ សមត្ថកិច្ចក៏បានជួយសង្គ្រោះជនជាតិចិនចំនួន៣ នាក់ដោយជោគជ័យ បន្ទាប់ពីត្រូវគេបង្ខាំងឱ្យធ្វើការងារបោកប្រាស់តាមអនឡាញ រួចបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ដោយឡែក ចំពោះសំណើស្រាវជ្រាវលើជនជាតិចិនចំនួន ៤៥នាក់ (ស្រី ៦នាក់) ពាក់ព័ន្ធបទល្មើសជម្លោះ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់ និងបទល្មើសផ្សេងៗទៀត សមត្ថកិច្ចស្រាវជ្រាវរកឃើញចំនួន ៣៦នាក់ ក្នុងនោះ ១៦នាក់បានចាកចេញពីកម្ពុជា ២០នាក់ទៀតពុំទាន់ចាកចេញ និង ៩នាក់គ្មានកំណត់ត្រាចូល។ ក្នុងចំណោម ២០នាក់ដែលកំពុងស្ថិតនៅក្នុងប្រទេស មានម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងឆ្នាំ២០២៥ ដើម្បីអនុវត្តនីតិវិធីបណ្ដេញចេញ។អ្នកនាំពាក្យបន្ថែមថា ក្នុងរយៈពេលជាងមួយឆ្នាំនេះដែរ កម្ពុជាបាន ទទួលសំណូមពរពីចិន ស្នើស្រាវជ្រាវជនជាតិចិនចំនួន ៥នាក់ ពាក់ព័ន្ធបទល្មើសការស្រូបយកប្រាក់បញ្ញើ និងរូបភាពអាសអាភាសជាដើម រកឃើញថាជនសង្ស័យទាំង ៥នាក់ពុំទាន់ចាកចេញពីកម្ពុជាឡើយ ហើយពេលនេះកំពុងបន្តនីតិវិធីតាមច្បាប់។ រីឯសំណើលើជនជាតិចិន ៥នាក់ទៀត ពាក់ព័ន្ធបទល្មើសរំលោភសេពសន្ថវៈ និងបង្កបញ្ហាផ្សេងៗ រកឃើញថាបានចូលមកកម្ពុជា ក្នុងនោះ២នាក់បានចាកចេញទៅវិញ ប៉ុន្តែជនសង្ស័យទាំង ៥នាក់នេះ ពុំមានទិន្នន័យនៅក្នុងប្រព័ន្ធគ្រប់គ្រង របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនោះទេ។នៅក្នុងក្របខ័ណ្ឌមេគង្គ-ឡានឆាង អ្នកនាំពាក្យរងដដែលបានបញ្ជាក់ថា កម្ពុជាបានទទួលកំណត់ទូតសរុបចំនួន ១០០ច្បាប់ ពាក់ព័ន្ធជនសង្ស័យចំនួន ២១៤នាក់ (ស្រី ១០នាក់)។ ជាលទ្ធផល សមត្ថកិច្ចក្រសួងមហាផ្ទៃបានបញ្ចប់ករណីដោយឃាត់ខ្លួន និងបណ្ដេញចេញពីកម្ពុជាបានចំនួន ២ករណី (ស្មើនឹង ២នាក់) បានធ្វើរបាយការណ៍ឆ្លើយតបដំណាក់កាលទី១ ចំនួន ៣០កំណត់ទូត (ស្មើនឹង ៣១នាក់) និងកំពុងបន្តដំណើរការលើ ៦៨កំណត់ទូតទៀត (ស្មើនឹង ១៨៣នាក់ ស្រី ៧នាក់)។ក្រៅពីលទ្ធផលស្រាវជ្រាវតាមសំណើបុគ្គល លោក ទូច សុឃៈ បានគូសបញ្ជាក់ថា ” ប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារួមគ្នា ទទួលបានជោគជ័យយ៉ាងធំធេង ដោយភាគីចិនបានសម្របសម្រួលបញ្ជូនយន្តហោះពិសេសរាប់រយជើង ដើម្បីដឹកជញ្ជូនជនជាតិចិនដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញរាប់ម៉ឺននាក់ ត្រឡប់ទៅប្រឈមមុខតាមផ្លូវច្បាប់នៅប្រទេសចិនវិញ”។លោកសង្កត់ធ្ងន់ថា លទ្ធផលដែលទទួលបាននេះ គឺកើតចេញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ តាមរយៈការិយាល័យសម្របសម្រួលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ (ផ្អែកលើ MoU ឆ្នាំ២០១៩ និង ២០២៤) និងមជ្ឈមណ្ឌលសហប្រតិបត្តិការសមាហរណកម្មផ្នែកអនុវត្តច្បាប់ និងសន្តិសុខមេគង្គ-ឡានឆាង (ផ្អែកលើ MoU ឆ្នាំ២០១៧ ដែលកម្ពុជាបានធ្វើបច្ចុប្បន្នភាពសមាសភាពក្រុមការងារជាបន្តបន្ទាប់នៅឆ្នាំ២០១៨, ២០១៩ និងចុងក្រោយត្រឹមខែកក្កដា ឆ្នាំ២០២៦)៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>