ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយទទួលបណ្ដឹង ក្រសួងការងារចុះអធិការកិច្ចភ្លាមៗ និងដាក់កំហិតឱ្យអ្នកគ្រប់គ្រងប្រើពាក្យសម្ដីសមរម្យចំពោះកម្មករ

ភ្នំពេញ៖ ក្រោយទទួលបានបណ្ដឹងតាមបណ្ដាញសង្គមពាក់ព័ន្ធនឹងការប្រើពាក្យសម្ដី និងកាយវិការមិនសមរម្យចំពោះកម្មករនិយោជិត ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាត់ក្រុមអធិការកិច្ចការងារពិសេសចុះពិនិត្យនៅរោងចក្រ ស៊ិន កៃ លី ហ្គាម៉ិន ឯ.ក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។

ឆ្លើយប្រាប់អ្នកសារព័ត៌មាន លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់នៅថ្ងៃទី២២ ខែកញ្ញា នេះថា លទ្ធផលអធិការកិច្ចបានរកឃើញថា ពិតជាមានការប្រើពាក្យសម្ដី និងកាយវិការមិនសមរម្យពីសំណាក់ប្រធានផ្នែក និងប្រធានក្រុមនៅក្នុងផលិតកម្ម ហើយ ក្រុមអធិការកិច្ចបានដាក់កំហិតឱ្យនិយោជកណែនាំអ្នកពាក់ព័ន្ធឱ្យកែតម្រូវអាកប្បកិរិយា និងប្រើពាក្យសម្ដីឱ្យបានសមរម្យចំពោះកម្មករនិយោជិត។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា៖ «នៅពេលទទួលបានបណ្ដឹង ក្រសួងបានចុះពិនិត្យ និងចាត់វិធានការភ្លាមៗ។ មិនថាជាជនជាតិខ្មែរ ឬជនបរទេស និងមានតួនាទីកម្រិតណាក៏ដោយ អ្នកគ្រប់គ្រងត្រូវគោរពច្បាប់ ប្រើពាក្យសម្ដីឱ្យបានសមរម្យ និងគោរពសេចក្ដីថ្លៃថ្នូររបស់កម្មករនិយោជិត»។

ក្រសួងសូមអំពាវនាវដល់កម្មករនិយោជិត និងសាធារណជន ប្រសិនបើបានឃើញ ឬជួបប្រទះការប្រើពាក្យសម្ដី កាយវិការ ឬអាកប្បកិរិយាមិនសមរម្យនៅកន្លែងធ្វើការ សូមផ្តល់ព័ត៌មានមកក្រសួងតាមរយៈលេខ Hotline ១២៨៦ ដើម្បីឱ្យមន្ត្រីជំនាញពិនិត្យ និងចាត់វិធានការបានទាន់ពេលវេលា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>