ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច ចុះពិនិត្យអតីតទីតាំងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(scam online) ក្នុងភូមិសាស្ត្រខេត្តកណ្ដាល នៅចំណុចទីតាំង(ក្រុមហ៊ុន ជីន ហ្ស៊ី ហួយ ប្រផឹធី មេនេចម៉ិន ឯ.ក

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហាក់ សុខមករា អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលស្ដីទី បានដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្ទីរជំនាញពាក់ព័ន្ធ ចូលរួមក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចុះពិនិត្យអតីតទីតាំងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(scam online) ក្នុងភូមិសាស្ត្រខេត្តកណ្ដាល នៅចំណុចទីតាំង(ក្រុមហ៊ុន ជីន ហ្ស៊ី ហួយ ប្រផឹធី មេនេចម៉ិន ឯ.ក ស្ថិតនៅភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូនខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តម ប៉ាង ណារ៉េន អនុប្រធានប្រចាំការលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) (គ.ប.អ.ប.) ដោយបានការអញ្ជើញចូលរួមពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចំនួនអ្នកសារព័ត៌មាន សរុបចំនួន ៤២អង្គភាព/សារព័ត៌មានអន្តរជាតិ (២៣អង្គភាព) ស្មើនឹងចំនួនសរុប ៧៥នាក់ ក្រោមកិច្ចសម្របសម្រួលដោយក្រសួងព័ត៌មាន។ បច្ចុប្បន្នទីតាំងនេះ កម្លាំងគណៈបញ្ជាការឯកភាពខេត្ត ចូលមកគ្រប់គ្រង និងដាក់កម្លាំងយាម ដោយបានតាមដានត្រួតពិនិត្យជាប្រចាំ ដោយកាត់ផ្តាច់បញ្តាញអគ្គិសនី ប្រព័ន្ធអ៉ីនធឺណេត និងទឹកស្អាត ដែលការធ្វើយ៉ាងដូចនេះ គឺដើម្បីបង្កា និងទប់ស្កាត់ កុំឲ្យមានបទល្មើស Online Scams កើតឡើងវិញនៅទីតាំងនេះ។ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>