ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំប្រជុំដាក់ចេញផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពី ៤២អង្គភាព ក្នុងនោះស្ថានប័នអន្តរជាតិចំនួន២៣ ស្មើនឹង៧៥រូប រួមទាំងបណ្តាញព័ត៌មាន ក្នុងស្រុកផងនោះ ដែលចុះបំពេញភារកិច្ច ថតរូបភាព និងយកព័ត៌មាន ដើម្បីផ្សព្វផ្សាយព័ត៌មាន នៃកិច្ចប្រកិច្ចប្រតិបត្តិការ បង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅរាជធានីភ្នំពេញ និងចុះមកត្រួតពិនិត្យថតរូបភាពយកព័ត៌មាន នៅទីតាំងឃ្លាំងរក្សាទុកវត្ថតាងជាម្ភារៈ ឧបករណ៍ ជាមធ្យោបាយបម្រើឲ្យសកម្មភាពប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ដែលសមត្ថកិច្ចបង្រ្កាប ដកហូតវត្ថុតាងទាំងនេះ កាលពីកន្លងទៅ សមត្ថកិច្ចបានអនុវត្តតាមនីតិវិធី។
សូមបញ្ជាក់ថា លទ្ធផលយុទ្ធនាការបោសសម្អាតបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធ (Online Scams) ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ បង្ក្រាបបាន ២១២ករណី ឃាត់មនុស្ស ៣,៩១៥នាក់ (ស្រី ៦៤៧នាក់) លើ ២៤ សញ្ជាតិ ។
បានដកហូតសម្ភារ រួមមាន៖ ១-Desktop ១,០៦១ គ្រឿង ,២-Laptop ៩២៣ គ្រឿង ,៣-CPU ២,០៦៤ គ្រឿង ,៤-Monitor ៣,៩៥២ គ្រឿង ,៥-ALL in One ៣,១៧០ គ្រឿង ,៦-I-Mac+Mac-book ២៣ គ្រឿង ,៧-ទូរស័ព្ទ ២៩,៩០០ គ្រឿង ,៨-Ipad+Tablet ៦៤ គ្រឿង៕រក្សាសិទ្ធិដោយ ៖សុទ្ធលី









