ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនមន្ត្រីនគរបាលម្នាក់ ទៅតុលាការចាត់ការ បន្ទាប់ពីគាត់បានបើករថយន្តទាំងស្រវឹងស្រា បុករះចូលផ្ទះអ្នកភូមិ បណ្តាលឱ្យ ស្លាប់ម្នាក់ និងរបួស៥នាក់ នៅស្រុកសំឡូត !!

ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលម្នាក់ដែលត្រូវបានរាយការណ៍ថា បើករថយន្តក្នុងស្ថានភាពស្រវឹងខ្លាំង និងបុករះចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឱ្យបុរសវ័យចំណាស់ម្នាក់ស្លាប់ និងមនុស្ស៥នាក់ទៀតរងរបួសធ្ងន់ស្រាល ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៩៖៥០នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចភូមិកំចាត់ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។

តាមសមត្ថកិច្ចនគរបាលចរាចរណ៍បានឱ្យដឹងថា មន្ត្រីនគរបាលដែលបង្កគ្រោះថ្នាក់ ចរាចរណ៍រូបនេះ មានឈ្មោះ សឿន ធឿន ភេទប្រុស អាយុ២៧ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំមានជ័យ ស្រុកសំឡូត។

ក្រោយកើតហេតុ លោកស្នងការនគរបាលខេត្តបានបញ្ជាឱ្យឃាត់ខ្លួនមន្ត្រីរូបនេះភ្លាមៗ ដើម្បីអនុវត្តតាមច្បាប់។

ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់តុលាការកាលពីថ្ងៃទី២១ ខែកញ្ញា ហើយនៅព្រឹកថ្ងៃទី២២ ខែកញ្ញា តុលាការបាននិងកំពុងបន្តនីតិវិធីសាកសួរពាក់ព័ន្ធនឹងករណីនេះ នៅឡើយ។

លោក ម៉ែន បូរី នាយការិយាល័យចរាចរណ៍ស្តីទី បានបញ្ជាក់ថា មន្ត្រីនគរបាលរូបនេះត្រូវបានឃាត់ខ្លួនតាមបញ្ជារបស់លោកស្នងការ និងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។

លោកបន្តថា នៅពេលកើតហេតុ មន្ត្រីរូបនេះស្ថិតក្នុងស្ថានភាពស្រវឹង និងបានបើករថយន្តបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ។

តាមរបាយការណ៍ស្តីពីហេតុការណ៍បានឱ្យដឹងថា រថយន្តបានបើកក្នុងល្បឿនលឿន មុនពេលរេចង្កូតទៅបុកដើមអំពិល បន្ទាប់មកខ្ទាតទៅបុកបង្គោលភ្លើង បណ្ដាលឱ្យបង្គោលបាក់ និងធ្វើឱ្យភូមិទាំងមូលងងឹត។

រថយន្តមិនទាន់ឈប់នៅឡើយទេ ប៉ុន្តែបានបន្តជ្រុលទៅបុកប្រជាពលរដ្ឋដែលកំពុងសម្រាក និងអង្គុយជុំគ្នានៅក្នុងផ្ទះ បណ្ដាលឱ្យមនុស្សស្លាប់ និងរបួស៥នាក់។

ជនរងគ្រោះទាំង៦នាក់ រួមមាន៖ លោក អ៊ីត ហេង ភេទប្រុស អាយុ៦៦ឆ្នាំ បានស្លាប់នៅក្នុងហេតុការណ៍នេះ។

ចំណែក៥នាក់ទៀតរួមមាន អ្នកស្រី តែ សម្ផស្ស អាយុ៤២ឆ្នាំ រងរបួសបាក់ជើង, លោក បេង រិន អាយុ៤៨ឆ្នាំ របួសជើង, អ្នកស្រី ញ៉ាន សារ៉ាយ អាយុ៤៥ឆ្នាំ របួសជើង, អ្នកស្រី រឿន ធឿន អាយុ៤៨ឆ្នាំ របួសជើង និង លោក ថាន់ សើ អាយុ៤៤ឆ្នាំ របួសក្បាល និងដៃ។

ប្រភពព័ត៌មានបានឱ្យដឹងថា នៅក្នុងរថយន្តពេលកើតហេតុ ក៏មានអ្នករួមដំណើរចំនួន៣នាក់ទៀត ហើយត្រូវបានរាយការណ៍ថា ស្ថិតក្នុងស្ថានភាពស្រវឹងផងដែរ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបាននាំគ្នាចេញមកជួយជនរងគ្រោះ និងឃាត់អ្នកបើកបរមិនឱ្យរត់គេចខ្លួន។ រូបភាពពីកន្លែងកើតហេតុបានបង្ហាញពីរថយន្តរងការខូចខាតយ៉ាងធ្ងន់នៅផ្នែកខាងមុខ ខណៈអ្នកបើកបរត្រូវបានឃើញដើរត្រដាបត្រដួស ដោយសារស្ថានភាពស្រវឹង។

បច្ចុប្បន្ននេះ មន្ត្រីនគរបាលរូបនេះត្រូវបានបញ្ជូនទៅតុលាការ ហើយកំពុងស្ថិតក្រោមនីតិវិធីសាកសួរ ដើម្បីកំណត់ការទទួលខុសត្រូវតាមផ្លូវច្បាប់ចំពោះគ្រោះថ្នាក់ដែលបណ្ដាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត និង៥នាក់ទៀតរងរបួស៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>