ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងសមត្ថកិច្ចចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនសង្ស័យម្នាក់ប្រព្រឹត្តបទល្មើស”ឃាតកម្ម” ដែលបានធ្វើសកម្មភាពយកកាំបិត កាប់ទៅលើបុរសម្នាក់បណ្តាលឱ្យស្លាប់

នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានសហការណ៍ជាមួយអនុប្រធានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃដោយមានដីការអោយចាប់ខ្លួនលេខ ៣៥៩ ដចន/២៦ និងលេខ៣៦១ដចន/២៦ របស់លោក សែង លីណា ចៅក្រមសេុីបសួរនៃសាលាដំបូងខេត្តកំពង់ឆ្នាំង និងមានបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី។ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១៣ និង ៥០ នាទី កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តមណ្ឌលគិរី បានសហការជាមួយកម្លាំងជំនាញនាយកដ្ឋានព្រហ្មទណ្ឌ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋានក្រសួងមហាផ្ទៃ បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ ៣៥៩ ដចន/២៦ និងលេខ ៣៦១ ដចន/២៦ របស់លោក សែង លីណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ឆ្នាំង ពីបទ«ឃាតកម្ម» កម្លាំងជំនាញសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ រ៉ាន់ សុភី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរនៅត្រង់ចំណុចភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី ដែលជាជនដៃដល់១នាក់ក្នុងចំណោម ៦នាក់ ប្រព្រឹត្តបទល្មើស”ឃាតកម្ម” ដែលបានធ្វើសកម្មភាពយកកាំបិត កាប់ទៅលើឈ្មោះ មុនី ព្រហ្មដានុត អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០០និង ៤៥នាទីនៅ ត្រង់ចំណុច ភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌកំពុងធ្វើការសាកសួរ និងអនុវត្តតាមនីតិវិធី។រក្សាសិទ្ធិដោយ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>