ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែ កញ្ញា បានប្រកាសសាលក្រម និង បានសម្រេច ផ្តន្ទាទោស ជាប់ចោទ ចំនួន៤ នាក់ ក្នុងនោះ រួមមាន ជនជាប់ម្នាក់ គឺជាមគ្គុទ្ទេសក៍ទេសចរណ៍ និង ជនជាប់ចោទ៣ នាក់ទៀត គឺ ជាសកម្មជននយោបាយ របស់ គណបក្សភ្លើង ទៀន ដាក់គុក ក្នុងម្នាក់ៗ កំណត់ ៧ ឆ្នាំ ជាប់ពាក់ព័ទ្ធនឹ បទល្មើសរួមគំនិតក្បត់ ដោយ ធ្វើសកម្មភាពតាមរយៈប្រព័ន្ធប្រព្រឹត្តកម្មបច្ចេកវិទ្យា និង ទូរគមនាគមន៍ និង ប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) ប្រព្រឹត្តនៅ នៅក្នុងអំឡុងខែ កញ្ញា ឆ្នាំ ២០២៥ និង បន្តបន្ទាប់ មកទៀត។
លោកចៅក្រម ប៊ុន រតនៈ បានថ្លែងឱ្យដឹងថា: ជនជាប់ចោទ ទាំង៤ រូប ខាងលើនេះ មានឈ្មោះ: ១- ឈ្មោះ ពិន ប៉ូច ភេទ ប្រុស អាយុ ៤៩ ឆ្នាំ (កើតនៅឆ្នាំ ១៩៧៧) មានមុខរបរមុនចាប់ខ្លួនជា មគ្គុទ្ទេសក៍ទេសចរណ៍ ភាសា អង់គ្លេស-ខ្មែរ-សៀម, ទី២- ឈ្មោះ ឈ្មោះ រ័ត្ន សុធី ភេទ ប្រុស អាយុ ៥៤ ឆ្នាំ (កើតនៅឆ្នាំ ១៩៧២), ទី៣- ឈ្មោះ សួន ប៊ុនឡោ ភេទ ប្រុស អាយុ ៦១ ឆ្នាំ (កើត នៅ ឆ្នាំ ១៩៦៥), និង ទី៤- ឈ្មោះ អាំ វង្ស ភេទ ប្រុស អាយុ ៥៧ ឆ្នាំ។ អ្នក ទាំង៣នាក់នេះ គឺជា សកម្មជននយោបាយ មកពី គណបក្សភ្លើងទៀន។
ពួកគេ ត្រូវបានតំណាង អយ្យការចោទប្រកាន់ពីបទ: រួមគំនិតក្បត់ តាមបញ្ញត្តិ មាត្រា ៤៥៣ នៃ ក្រមព្រហ្មទណ្ឌ និង ត្រូវប្រឈមនឹងការ ជាប់ពន្ធនាគារ រយៈពេលពី ៥ ទៅ១០ ឆ្នាំ ក្នុងម្នាក់ៗ ប្រសិនបើ តុលាការរកឃើញ ពិរុទ្ធភាព ដូចការ ចោទប្រកាន់។
ពួកគេត្រូវបាន សមត្ថកិច្ចនគរបាលជំនាញ ចាប់ឃាត់ខ្លួន តាមដីកាតុលាការ នៅទីតាំង ផ្សេងៗ គ្នា នៅក្នុងចុងឆ្នាំ ២០២៥ និង ដើមឆ្នាំ ២០២៦ បន្ទាប់ពីពួកគេ បានប្រើប្រាស់បណ្តាញ សង្គម ផ្សព្វផ្សាយខ្លឹមសារ និងបញ្ចេញមតិយោបល់នៅក្នុងបណ្តាញសង្គម ចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា គ្មានមូលដ្ឋាន និង អង្គហេតុច្បាស់លាស់ ដើម្បីបណ្តុះគំនិតជ្រុលនិយមទុច្ចរិត ក្នុងគោលបំណងអូសទាញបំផុសបំផុល ប្រជាពលរដ្ឋ ដែលជឿខ្វះការគិតពិចារណាតាមរយៈការញុះញង់ឱ្យចូលរួមធ្វើបដិវត្តពណ៌ផ្តួលរំលំរាជរដ្ឋាភិបាល កម្ពុជាស្របច្បាប់ តាមលំនាំប្រទេសនេប៉ាល់ ដែលជាសកម្មភាពប្រព្រឹត្តបទល្មើសខុសច្បាប់មិនស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ។
នាពេលសវនាការ,ជនជាប់ចោទទាំង៤ បានឆ្លើយបដិសេធ ចំពោះការចោទប្រកាន់ ចំពោះ ពួកគាត់ និង បានសុំឱ្យ តុលាការ សម្រេចទម្លាក់ ការចោទប្រកាន់ និង ដោះលែងពួកគេ ឱ្យមានសេរីភាពវិញ។
លោកអែម ចន្ថា ជាមេធាវីការពារក្តី ឱ្យជនជាប់ចោទ ឈ្មោះ រ័ត្ន សុធី បានថ្លែងថា: “ក្នុងនាមមេធាវី, ខ្ញុំមិនអាចទទួលយកបានទេ ចំពោះសេចក្តីសម្រេចរបស់តុលាការ ដែលបានកាត់ទោស កូនក្តីរបស់ខ្ញុំ ធ្ងន់ធ្ងរ ជាប់ពន្ធនាគារ៧ឆ្នាំ នេះ ។ ហើយវាជារឿង អយុត្តិធម៌ណាស់ ដែលអង្គហេតុ នៅក្នុង រឿងក្តីហ្នឹង កូនក្តីរបស់ខ្ញុំ មិន មានការពាក់ព័ន្ធ ដូចការ ចោទប្រកាន់នោះឡើយ” ។
លោកនិយាយថា: “ខ្ញុំនឹងទៅជួបជាមួយកូនក្តី ដើម្បីរៀបចំ ដាក់ពាក្យបណ្តឹង ឧទ្ធរណ៍ អោយកូនក្តី ដើម្បីបន្តស្វែងរក យុត្តិធម៌ទៀត” ។
លោកមេធាវី ចន្ថា បានថ្លែងថា: នៅក្នុងរឿងក្តីខាងលើនេះ, កូនក្តីរបស់លោក មិនមានអង្គេហេតុ ពាក់ព័ន្ធនឹង ការបង្ហោះ សារនៅលើ ហ្វេសប៊ុករបស់ ក្រុមប្រឆាំងដែលនៅឯ ក្រៅស្រុកនោះទេ។
លោកមេធាវី បានមានប្រសាសន៍បន្តថា: អ្វីដែលកូនក្តី របស់លោក ពាក់ព័ន្ធនោះ គឺនៅពេលដែល ប៉ូលិសចាប់ខ្លួនគាត់ ប៉ូលិស បានយក ទូរស័ព្ទរបស់ គាត់មក ពិនិត្យមើល និង រកឃើញថា: គាត់ បានខល ទំនាក់ទំនងគ្នា ជាមួយជនជាប់ចោទផ្សេងទៀតជាប់ពាក់ព័ន្ធនឹង ជម្លោះ ព្រំដែនកម្ពុជា-ថៃ? ហើយ ប៉ូលិស ក៏ ចាប់ខ្លួនគាត់តែម្តងទៅ។
លោកបានថ្លែងទៀតថា: ការស្តាប់សារ របស់អ្នកដទៃ គឺ ជារឿងឯកជន និង ជាការរំលោភ ច្បាប់ រដ្ឋធម្មនុញ្ញ របស់កម្ពុជា៕រក្សាសិទ្ធិគ្រប់យ៉ាង ដោយ CEN






