ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ ជំនុំជម្រះ បណ្តឹងតវ៉ា របស់អតីតសមាជិក ម្នាក់ នៃ គណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យ ដែលត្រូវបាន តុលាការដំបូង កាត់ទោស ដាក់គុក ១៨ ខែ ជាប់ពាក់ព័ន្ធនឹងការបរិហារបង្កាច់កេរ្តិ៍ និង ជេរប្រមាថ លោក ខឹម វាសនា ថា: បាន ឆបោកលុយ ជាង ១០ លានដុល្លារអាមេរិក ពីអ្នកគាំទ្រ របស់គាត់ រត់ទៅធ្វើព្រហ្មនៅជិត ភ្នំគូលែន??

ភ្នំពេញ: ក្រុមប្រឹក្សាជំនុំជម្រះ នៃ តុលាការឧទ្ធរណ៍ ភ្នំពេញ កាលពីថ្ងៃទី ២២ ខែ កញ្ញា បានបើកសវនាការ ជំនុំជម្រះ លើបណ្តឹងតវ៉ា របស់អតីតសមាជិក និង ជាអ្នកគាំទ្រ ម្នាក់ នៃ គណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យ ដែលត្រូវបាន តុលាការដំបូង រាជធានីភ្នំពេញ កាត់ទោស ដាក់គុក ១៨ ខែ ជាប់ពាក់ព័ន្ធនឹងការបរិហារបង្កាច់កេរ្តិ៍ និង ជេរប្រមាថ លោក ខឹម វាសនា ថា: បាន ឆបោកលុយ ជាង ១០ លានដុល្លារអាមេរិក ពីអ្នកគាំទ្រ របស់ខ្លួន រត់ទៅធ្វើ ជាព្រហ្ម និង ចិញ្ចឹមឆ្កែ ទាំងហ្វូងៗ នៅជិត ភ្នំគូលែន ខេត្តសៀមរាប នៅតាម តាមបណ្តាញផ្សព្វផ្សាយ សង្គម-ហ្វេសប៊ុក នៅចន្លោះឆ្នាំ ២០២២ និង ២០២៤។

ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ លោកតេង រតនា បានថ្លែងឱ្យដឹងថា: ជនជាតិចោទ រូបនេះ មានឈ្មោះ ឈឿន ឈាន ភេទប្រុស អាយុ ៤៤ ឆ្នាំ មានមុខរបរ: អ្នកបើកបរ និង ជាអតីតអ្នកគាំទ្រ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)។

លោកចៅក្រមបានបញ្ជាក់ថា: នៅក្នុងរឿងក្តីព្រហ្មទណ្ឌនេះ
ជនជាប់ចោទ ឈ្មោះ ឈឿន ឈាន  ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ១ ឆ្នាំ ៦ ខែ និង ពិន័យជាប្រាក់ ចំនួន ៥ លានរៀល ដាក់ចូលជា ថវិការដ្ឋ។

តុលាការរាជធានី ភ្នំពេញ ក៏បាន បង្គាប់ឱ្យ ជនជាប់ចោទ ត្រូវសងថ្លៃជម្ងឺចិត្ត ចំនួន ៤០ លានរៀល ( ប្រមាណ១ម៉ឺនដុល្លារ អាមេរិក) ទៀត ទៅ តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ជាភាគី ដើមបណ្ដឹងរដ្ឋប្បវេណី។

ជនជាប់ចោទ ត្រូវបានជាប់ចោទពី: បទ ញុះញង់ឱ្យមានការរើសអើង,បទបរិហារកេរ្តិ៍ ជាសាធារណៈ និង បទ ជេរប្រមាថជាសាធារណៈ  និង ត្រូវ បានចាប់ឃាត់ខ្លួន នៅក្នុងឆ្នាំ ២០២៥ តាមបណ្តឹងរបស់ភាគីដើមបណ្ដឹងរដ្ឋប្បវេណី។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីគាត់ បានសរសេរសារនៅលើ គណនីហ្វេសប៊ុករបស់ខ្លួន និង នៅតាម តេឡេក្រាម វាយប្រហារ ទៅលើ លោកខឹម វាសនា ថា: “អាព្រហ្មបោក លុយ ជាង ១០ លានដុល្លារអាមេរិក ពី អ្នកគាំទ្ររបស់ខ្លួន ? អាព្រហ្មឆ្កួត ចិញ្ចឹមឆ្កែ?  អោយតម្លៃសត្វឆ្កែ ជាជាង មនុស្សដែល នៅគាំទ្ររបស់ខ្លួន? “។

ក្រៅពីការ សរសេរសារខាងលើនេះ, ឈ្មោះ ឈឿន ឈាន ក៏បាន សរសេរ បរិហារ ទៅកាន់ក្រុមអ្នកគាំទ្រប្តូរផ្តាច់ របស់លោកខឹម វាសនាថា: ពួកអាជឿព្រហ្ម ផ្កាប់មុខ! ពួកអាចាញ់បោក ព្រហ្ម ភ្នំគូលែន?។ ជាដើម។ ល៕

នាពេលសវនាការ, ជនជាប់ចោទ  ឈ្មោះ ឈឿន ឈាន បានទទួលស្គាល់ អំពីការសរសេរសារ របស់ខ្លួន ដែលបានអានដោយ តុលាការ។

តែគាត់និយាយថា: ការដែល តុលាការថ្នាក់ក្រោម កាត់ទោស គាត់ ដាក់គុក ១៨ ខែ គាត់ព្រមទទួលយកបាន។  តែការពិន័យគាត់  ៥ លានរៀល និង បង្គាប់ឱ្យគាត់ ត្រូវបង់លុយ ៤០ លានរៀល ទៅកាន់ ភាគីដើមបណ្ដឹងរដ្ឋប្បវេណីនោះ  គាត់មិនមាន លទ្ធភាព ដើម្បី រកលុយបង់បានទេ។

ឈឿន ឈាន ស្នើសុំតុលាការឧទ្ធរណ៍ ភ្នំពេញ បង់ ថ្លៃជម្ងឺចិត្ត ត្រឹមតែ ៤លានរៀល ប៉ុណ្ណោះ ពីព្រោះ គាត់ មិនមានលទ្ធភាព ដើម្បី រកលុយបាន។

សាលាឧទ្ធរណ៍ ភ្នំពេញ នឹងប្រកាសសាលដីកា លើ សំណុំរឿងក្តីនេះ នៅ ព្រឹកថ្ងៃទី ១៣ ខែ តុលា ខាងមុខនេះ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>