ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមគ្រួសារ លោកកង រតនា ប្តឹងមន្ត្រីនគរបាល ៥រូបទៅក្រសួងមហាផ្ទៃ ស្នើសុំការស៊ើបអង្កេតភាពមិនប្រក្រតីក្នុងការចាប់ខ្លួនគាត់ !

ភ្នំពេញ៖ គ្រួសារលោក កង រតនា បានដាក់ពាក្យប្តឹងមន្ត្រីនគរបាលយុត្តិធម៌ជាន់ខ្ពស់ និងមន្ត្រីនគរបាលចំនួន៥រូប ទៅកាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយស្នើសុំឱ្យមានការស៊ើបអង្កេតលើអ្វីដែលពួកគេចាត់ទុកថា ជាភាពមិនប្រក្រតីធ្ងន់ធ្ងរក្នុងនីតិវិធីស៊ើបអង្កេត និងការចាប់ខ្លួនគាត់ ជាប់ពាក់ព័ន្ធនឹងករណីចោរកម្មលួចគងនៅវត្តស្វាយមាស។

ការដាក់ពាក្យបណ្តឹងនេះ បានធ្វើឡើងដោយលោក កង រតនា ព្រមទាំងប្រពន្ធ និងកូនៗ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីករណីចាប់ខ្លួនពាក់ព័ន្ធនឹងការលួចគងនៅវត្តស្វាយមាស ស្ថិតក្នុងភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល បានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំង។

យោងតាមពាក្យបណ្តឹង គ្រួសារលោក កង រតនា បានស្នើសុំឱ្យក្រសួងមហាផ្ទៃពិនិត្យ និងស៊ើបអង្កេតលើភាពមិនប្រក្រតីដែលពួកគេចោទប្រកាន់ថា បានកើតឡើងក្នុងការអនុវត្តនីតិវិធីស៊ើបអង្កេត ការចាប់ខ្លួន និងការអនុវត្តនីតិវិធីពាក់ព័ន្ធនឹងសិទ្ធិរបស់អ្នកត្រូវបានចាប់ខ្លួន។

ពួកគេក៏បានលើកឡើងពីការខកខានដែលពួកគេចោទថា មិនបានធ្វើកំណត់ហេតុដកហូតវត្ថុតាង ដើម្បីបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ ដែលជាចំណុចមួយដែលគ្រួសាររងគ្រោះស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចពិនិត្យឱ្យបានច្បាស់លាស់។

ក្នុងពាក្យបណ្តឹង គ្រួសារលោក កង រតនា បានប្តឹងចោទប្រកាន់មន្ត្រីនគរបាលយុត្តិធម៌ចំនួន៥រូប រួមមាន៖

១. លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

២. លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល។

៣. លោកវរសេនីយ៍ទោ សុខ ស៊ីវត្ថា អធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល។

៤. លោកវរសេនីយ៍ទោ កឺ ធានអាន នាយផ្នែកនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល។

៥. លោកវរសេនីយ៍ត្រី ញ៉ោ សេរី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប្រទះឡាង។

បណ្តឹងនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ថា តើក្រសួងមហាផ្ទៃនឹងចាត់វិធានការស៊ើបអង្កេតយ៉ាងដូចម្តេច ដើម្បីបញ្ជាក់ថា នីតិវិធីដែលបានអនុវត្តក្នុងករណីនេះ ស្របតាមច្បាប់ និងបទបញ្ជាដែរឬទេ។

ឥឡូវនេះ សាធារណជនកំពុងរង់ចាំមើលថា តើការស៊ើបអង្កេតរបស់ក្រសួងមហាផ្ទៃនឹងអាចបំភ្លឺបានកម្រិតណា ចំពោះការចោទប្រកាន់ទាំងនេះ និងថាតើលទ្ធផលនឹងត្រូវបង្ហាញដោយតម្លាភាព ដើម្បីកំណត់ការពិត និងធានាថា នីតិវិធីច្បាប់ត្រូវបានអនុវត្តត្រឹមត្រូវដែរឬយ៉ាងណា។

អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ មិនទាន់អាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ។ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>