ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជអាវុធហត្ថព្រះសីហនុ បង្ក្រាបទីតាំង Online Scams ឃាត់ខ្លួនជនជាតិឥណ្ឌូណេស៊ី ១២នាក់ និង រឹបអូស បានសម្ភារៈជាច្រើនទៀត!!

ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែង ស្ថិត នៅក្នុងក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនជាតិឥណ្ឌូណេស៊ីចំនួន ១២នាក់ ក្នុងនោះមានស្ត្រី ៣នាក់ និងរឹបអូសឧបករណ៍អេឡិចត្រូនិក ព្រមទាំងសម្ភារៈពាក់ព័ន្ធជាច្រើន។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចផ្ទះល្វែងមួយ ស្ថិតក្នុងភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅក្នុងប្រតិបត្តិការនេះ កម្លាំងមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខចំនួន១២នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរង និង មានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះឆែកឆេរទីតាំងខាងលើ។

នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរកឃើញ និងដកហូតវត្ថុតាងមួយចំនួន រួមមាន កុំព្យូទ័រលើតុប្រភេទ All-in-One ចំនួន១៣គ្រឿង, ទូរសព្ទដៃផ្ទាល់ខ្លួន១៩គ្រឿង, ទូរសព្ទដៃប្រើសម្រាប់សកម្មភាព Online ចំនួន២៨គ្រឿង និង ស៊ីមកាត៥២សន្លឹក។

វត្ថុតាងផ្សេងទៀតដែលត្រូវបានដកហូត រួមមាន: លិខិតឆ្លងដែនចំនួន៨ក្បាល បណ្ណការងារចំនួន២សន្លឹក អត្តសញ្ញាណប័ណ្ណចំនួន២សន្លឹក និងកាតធនាគារចំនួន២សន្លឹក។

សមត្ថកិច្ចកងរាជអាវុធហត្ថ បានបញ្ជាក់ថា: បន្ទាប់ពីបង្ក្រាបទីតាំងនេះ ជនសង្ស័យទាំង១២នាក់ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីសាកសួរ និងបន្តនីតិវិធីតាមច្បាប់។

ការបង្ក្រាបនេះធ្វើឡើងស្របពេលដែលសមត្ថកិច្ចកម្ពុជាកំពុងពង្រឹងវិធានការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ដែលបង្កការព្រួយបារម្ភដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង១២នាក់ ត្រូវបានបន្តធ្វើការសាកសួរ និង ស៊ើបអង្កេត ដើម្បីកំណត់ អំពីតួនាទី និង សកម្មភាពរបស់ ពួកគេ ដែលពាក់ព័ន្ធ មុនពេលសម្រេចចាត់ការតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>