ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការសម្រេចឃុំខ្លួនមន្ត្រីនគរបាលម្នាក់ ដែលបើករថយន្តបុកចូលផ្ទះ ប្រជាពលរដ្ឋ បណ្ដាលឲ្យម្នាក់ស្លាប់ និង ៥នាក់របួសធ្ងន់!

ខេត្តបាត់ដំបង៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៦ បានសម្រេចឃុំខ្លួនមន្ត្រីនគរបាលម្នាក់ ដែលបើករថយន្តបុកចូលក្នុងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង៥នាក់ផ្សេងទៀតរងរបួស កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅស្រុកសំឡូត។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន លោក ហ៊ុយ ទីហួ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង បានបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទឈ្មោះ សឿន ធួន អាយុ២៧ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍មានជ័យ នៃអធិការដ្ឋាននគរបាលស្រុកសំឡូត។

ជនត្រូវចោទមានទីលំនៅក្នុងភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង និង ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលច្បាប់តម្រូវ បណ្ដាលឲ្យមានរបួសដល់អ្នកដទៃ និងបណ្ដាលឲ្យស្លាប់អ្នកដទៃ» ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅភូមិកំចាត់ ឃុំមានជ័យ ស្រុកសំឡូត។

យោងតាមព័ត៌មានដែលបានផ្សព្វផ្សាយកន្លងមក ជនត្រូវចោទត្រូវបានអ្នកភូមិលើកឡើងថា: អាចបើកបរក្នុងស្ថានភាពស្រវឹង មុនពេលបង្កគ្រោះថ្នាក់។

ទោះជាយ៉ាងណាក្តី នៅក្នុងបទចោទរបស់តំណាងអយ្យការ មិនបានបញ្ជាក់អំពីការបើកបរក្នុងស្ថានភាពស្រវឹង ឬបទល្មើសពាក់ព័ន្ធនឹងជាតិអាល់កុលឡើយ។

លោក ម៉ែន បូរី នាយការិយាល័យចរាចរណ៍ស្តីទី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា គ្រោះថ្នាក់បានកើតឡើងនៅយប់ថ្ងៃទី១៨ ខែកញ្ញា ប៉ុន្តែមន្ត្រីជំនាញអធិការដ្ឋាននគរបាលស្រុកសំឡូត ទើបរាយការណ៍មកការិយាល័យជំនាញនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា។

លោកបានបញ្ជាក់ថា នៅកន្លែងកើតហេតុ មានអ្នកភូមិថតសកម្មភាពរបស់មន្ត្រីនគរបាលរូបនេះ ហើយតាមស្ថានភាពដែលឃើញនៅទីនោះ គេបានសង្ស័យថា ជនបង្កអាចបើកបរក្នុងស្ថានភាពស្រវឹង។

ប៉ុន្តែភ្លាមៗក្រោយកើតហេតុ មន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំឡូត មិនបានយកជនបង្កទៅធ្វើតេស្តជាតិអាល់កុលឡើយ។

ដោយសារមិនមានលទ្ធផលធ្វើតេស្តជាតិអាល់កុលក្នុងកំណត់ហេតុស៊ើបអង្កេត ការចោទប្រកាន់របស់តំណាងអយ្យការ ក៏បានយោងតាមកំណត់ហេតុនោះ និងមិនបានដាក់បញ្ចូលការបើកបរក្នុងស្ថានភាពស្រវឹងជាបទចោទ។

លោក ម៉ែន បូរី បានចាត់ទុកថា ការមិនបានពិនិត្យជាតិអាល់កុលភ្លាមៗក្រោយគ្រោះថ្នាក់ គឺជាចំណុចខ្វះខាតរបស់មន្ត្រីជំនាញដែលចុះអនុវត្តនីតិវិធីនៅកន្លែងកើតហេតុ។

ក្រៅពីបទចោទខាងលើ ជនត្រូវចោទក៏ត្រូវបានបញ្ជាក់ថា មិនមានប័ណ្ណបើកបរ នៅពេលកើតហេតុផងដែរ។ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>