តាកែវ៖ មនុស្សប្រុសស្រី ៥នាក់ ត្រូវបានកំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ ធ្វើការឃាត់ខ្លួនបាន ខណៈពេលដែលពួកគេកំពុងពួនសម្ងំប្រើប្រាស់គ្រឿងញៀននៅចំណុចភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ វេលាម៉ោង ៦ល្ងាច ថ្ងៃទី០៧ ធ្នូ ២០១៧ ម្សិលមិញនេះ ។

លោក យ៉ុក សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់ បានអោយដឹងថា ជនសង្ស័យដែលជាមុខសញ្ញាចែកចាយគ្រឿង និងអ្នកប្រើប្រាស់គ្រឿងញៀនប្រុសស្រី ទាំងប្រាំនាក់នោះ ក្នុងនោះមាន ២នាក់ដែលទើបតែចេញពីពន្ធធនាគារខេត្តតាកែវ និង៣នាក់ទៀតជាបក្សពួក ។ សូមបញ្ជាក់ផងដែរជនសង្ស័យទាំងប្រាំនាក់នោះរួមមាន ទី១.ឈ្មោះ ចាន់ ផាន់និត ភេទប្រុស (ទើបចេញពីពន្ធនាគារខេត្តតាកែវ) អាយុ២៥ឆ្នាំ ទីលំនៅភូមិចំបក់ទឹម ឃុំគិរីចុងកោះ។ ទី២.ឈ្មោះ ដួង ចំរើន (ហៅហួយ) ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ។ ទី៣.ឈ្មោះ សៀង ប៊ុនហេង (ហៅអាអណ្តើក) (ទើបចេញពីពន្ធនាគារខេត្តតាកែវ)ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ។ ទី៤.លោក មាស ចិន្តា ភេទស្រី អាយុ២១ឆ្នាំ ទីលំនៅភូមិលាយបូ ឃុំលាយបូ ស្រុកត្រាំកក់។ និងទី៥.លោក ដៀប ស្រីណៃ ភេទស្រី អាយុ២៦ឆ្នាំ ទីលំនៅភូមិក្រាំងចំរើន ឃុំតាំងយ៉ាប់ ស្រុកព្រៃកប្បាស។ ព្រមទាំងដកហូតវត្ថុតាងរួមមាន សម្ភារះប្រើប្រាស់គ្រឿងញៀន១ចំនួន -ថង់សម្រាប់វិចខ្ចប់ថ្នាំញៀនមួយចំនួនចំណែកថ្នាំញៀនជនសង្ស័យបានច្រកចូល ក្នុងដបទឹកសុទ្ធបំផ្លាញចោលអស់។ ក្នុងករណីនេះដែរសមត្ថកិច្ចជំនាញបាននិងកំពុងក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តហើយ៕ តាកែវ




