ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីអាជ្ញាធរស្ទាក់ស្ទើរធ្វើចំណាត់ការទៅលើម្ចាស់គ្រឿងចក្រ ដែលជីកកាយដីនៅតំបន់ហាមឃាត់ និងគ្មានច្បាប់អនុញ្ញាត

កំពង់ឆ្នាំង៖ មន្ត្រីជំនាញនិងអាជ្ញាធរត្រូវបានគេមើលឃើញថា ហាក់បីជាមានការស្ទាក់ស្ទើរចំពោះចំណាត់ការទៅលើម្ចាស់គ្រឿងចក្រជាច្រើនគ្រឿង ដែលបានធ្វើសកម្មភាពជីកកាយដីនៅក្នុងតំបន់ហាមឃាត់និងគ្មានច្បាប់អនុញ្ញាត។

សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្តកំពង់ឆ្នាំង កាលពីរសៀល ថ្ងៃទី០៩ កុម្ភៈ ២០១៨ បានចុះឃាត់គ្រឿងចក្រជាច្រើនគ្រឿង ដែលកំពុងធ្វើសកម្មភាព ជីកកកាយដី នៅក្នុងតំបន់ហាមឃាត់និងគ្មានច្បាប់អនុញ្ញាតស្ថិតក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចចម្រុះបានដកហូតវត្ថុតាង រួមមាន រថយន្តដឹកដីចំណុះ ១៣មែត្រគូប ចំនួន៨ គ្រឿង ,អាប៊ុល ១គ្រឿង ,អាអ៊ិច ៣គ្រឿង និង រថយន្តដឹកទឹក ១គ្រឿងផងដែរ។

គិតត្រឹមព្រលប់ថ្ងៃទី១១ កុម្ភះ ២០១៨ នេះមានរយះពេល៣ថ្ងៃហើយ នៅមិនទាន់មានចំណាត់ការយ៉ាងណានៅឡើយទេ ខណះគេឃើញម្ចាស់គ្រឿងចក្រទាំងនោះ កំពុងរត់ការខ្វែងដៃខ្វែងជើងរកការជួយអន្តរាគមន៍ អោយមានការដោះលែង៕ ដោយ៖ ចៅ សន

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>