ទីក្រុងញូវយ៉ក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦៖ សេចក្តីថ្លែងការណ៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែល សម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា»។
ឯកឧត្តមប្រធានមហាសន្និបាត, លោកជំទាវ ឯកឧត្តម, គណៈប្រតិភូដ៏ឧត្តុង្គឧត្តម
- ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះ ឯកឧត្តមបណ្ឌិត Khalilur Rahman ដែលបានជាប់ឆ្នោត ជាប្រធានសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។ កម្ពុជានឹងគាំទ្រយ៉ាងពេញ ទំហឹងចំពោះឯកឧត្តម ក្នុងពេលដឹកនាំការងារក្រោមមូលបទដ៏សមស្រប តាមកាលៈទេសៈគឺ «ការស្តារ ឡើងវិញនូវទំនុកចិត្ត និងការគ្រប់គ្រងបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែលសម្រេចបានលទ្ធផល សម្រាប់ទាំងអស់គ្នា»។
- ខ្ញុំសូមកោតសរសើរចំពោះការដឹកនាំដ៏សកម្មរបស់លោកជំទាវ Annalena Baerbock ក្នុងអំឡុង សម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។
- ខ្ញុំមានកិត្តិយសសូមសម្ដែងការគោរពដ៏ជ្រាលជ្រៅដល់ឯកឧត្តមអគ្គលេខាធិការ António Guterres
ចំពោះការដឹកនាំដ៏ស្វាហាប់ និងការបំពេញភារកិច្ចប្រកបដោយស្មារតីលះបង់ខ្ពស់ជូនអង្គការសហ- ប្រជាជាតិក្នុងអាណត្តិទាំងពីររបស់ឯកឧត្តម ក៏ដូចជាការប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះពហុភាគីនិយម សន្តិភាព និងសន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព គោលការណ៍ និងគោលបំណងនៃធម្មនុញ្ញអង្គការ សហប្រជាជាតិ ក្នុងអំឡុងទសវត្សរដែលពោរពេញទៅដោយភាពវឹកវរ និងបរិវត្តកម្មយ៉ាងជ្រាលជ្រៅ។ ឯកឧត្តមប្រធាន
កាលពី៨១ ឆ្នាំមុន ក្រោយពីរងការបំផ្លិចបំផ្លាញនៃសង្គ្រាមលោកលើកទី២ បណ្ដារដ្ឋដែលបានបង្កើត អង្គការសហប្រជាជាតិរបស់យើងនេះ បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា ត្រូវតែ«ជួយសង្គ្រោះមនុស្ស ជំនាន់ក្រោយឱ្យរួចផុតពីគ្រោះមហន្តរាយនៃសង្គ្រាម»។
5. ចាប់តាំងពីឆ្នាំ១៩៤៥មក ការប្ដេជ្ញាចិត្តនេះនៅតែមានសារៈសំខាន់យ៉ាងខ្លាំងរហូតដល់ពេលបច្ចុប្បន្ន។
ទោះបីជាពិភពលោកបានរួចផុតពីសង្គ្រាមលោកថ្មីមួយទៀតរហូតមកដល់ពេលនេះក៏ដោយ ក៏ជម្លោះ ប្រដាប់អាវុធនៅតែបន្តបង្កទុក្ខវេទនាដ៏ធ្ងន់ធ្ងរដល់មនុស្សជាតិនៅតាមតំបន់ជាច្រើន។ រក្សាសិទ្ធិដោយ៖សុទ្ធលី










