ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋខ្មែរខេត្តព្រះសីហនុ ជាប់សែស្រឡាយចិន ក៏រៀបចំពិធីបុណ្យចូលឆ្នាំថ្មី ដូចនៅប្រទេសចិនដែរ

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋខ្មែរ រស់នៅខេត្តព្រះសីហនុ ដែលជាប់សែស្រឡាយជនជាតិចិន ក៏បានរៀបចំពិធីបុណ្យប្រពៃណីចូលឆ្នាំថ្មី ដូចគ្នាប្រទេសចិន ឬ ប្រជាជនចិន ប្រារព្ធពិធីបុណ្យនេះដែរ។ ពិធីបុណ្យនេះ គេសង្កេតឃើញថា នៅតាមគ្រួសារនីមួយៗ បាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨មក គឺប្រជាពលរដ្ឋខ្មែរ ដែលជាប់សែស្រឡាយចិន នៅតាមលំនៅដ្ឋាន របស់ពួកគេ បានបង្កើតអោយមានកម្មវិធីសប្បាយរីករាយគ្រប់ៗក្រុមគ្រួសារ។

ទាក់ទិនបុណ្យចូលឆ្នាំចិននេះដែរ លោកឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ មានប្រសាសន៍ថា ឆ្នាំនេះពលរដ្ឋខ្មែរ ដែលជាប់សែស្រឡាយចិន បានប្រារព្ធពិធីបុណ្យចូលឆ្នាំចិនទៅតាមលទ្ធភាពសេដ្ឋកិច្ច គ្រួសារនីមួយៗ ហើយមានភាពសប្បាយរីករាយ។ លោកបន្តថា បុណ្យចូលឆ្នាំចិនឆ្នាំ២០១៨នេះ បើប្រៀបធៀបឆ្នាំ២០១៧កន្លងទៅ សម្រាប់ឆ្នាំនេះ ឃើញប្រជាពលរដ្ឋរដនៅខេត្តព្រះសីហនុ ភាគច្រើន បង្ហាញភាពសប្បាយរីករាយជាងឆ្នាំមុនៗ។

លោកឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ បានអោយដឹងទៀតថា មានកត្តាមួយចំនួន ដែលនាំអោយពលរដ្ឋកម្ពុជា ដែលជាប់សែស្រឡាយចិន ឬកាត់ចិន បានចូលរួមស្វាគមន៍ និងរីករាយបុណ្យចូលឆ្នាំចិន មានភាពសប្បាយរីករាយកុះករច្រើននៅឆ្នាំនេះ រួមមាន៖ កត្តាសេដ្ឋកិច្ចរីកនៅតាមគ្រួសារនីមួយៗ ប្រទេសជាតិមានការរីកចម្រើន។ កត្តាប្រទេសកម្ពុជា មានសុខសន្តិភាព និងការផ្តល់សិទ្ធិសេរីភាពពេញលេញពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដោយបើកទូលាយដល់ការគោរពជំនឿសាសនាផ្សេងៗ ជូនដល់ពលរដ្ឋចម្រុះជាតិសាសន៍។ ជាពិសេស រាជរដ្ឋាភិបាលកម្ពុជា បានបើកទូលាយដល់ការគោរពប្រតិបត្តិ នូវជំនឿសាសនាផ្សេងៗបានទូលំទូលាយ សម្រាប់ប្រជាពលរដ្ឋគ្រប់ជាតិសាសន៍ជាដើម។

ទោះជាបែបនេះក្តី បុណ្យចូលឆ្នាំចិនឆ្នាំនេះ គេសង្កេតឃើញ មានប្រជាពលរដ្ឋខ្មែរ ដែលមិនជាប់សែស្រឡាយចិនមួយចំនួន នៅទូទាំងប្រទេសកម្ពុជា ក៏បានធ្វើដំណើរចូលកម្សាន្តចូលមកខេត្តព្រះសីហនុ មានចំនួនច្រើនគួរអោយកត់សម្គាល់ដែរ។ បុណ្យចូលឆ្នាំចិនឆ្នាំនេះដែរ គេសង្កេតឃើញថា កម្លាំងសមត្ថកិច្ចចម្រុះ មានកងរាជអាវុធហត្ថ និងកម្លាំងនគរបាលខេត្តព្រះសីហនុ ជាដើម ត្រូវមានដាក់ពង្រាយការពារសន្តិសុខ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋទាំងជនជាតិខ្មែរ និងបរទេស ដោយយកចិត្តទុកដាក់៕ ដែន សីមា

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>