ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្មានតំបន់ក្រហមទៀតឡើយ រដ្ឋបាលរាជធានី ដាក់ចេញវិធានការរដ្ឋបាលបន្ត ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ នៅតំបន់លឿង និងតំបន់លឿងទុំ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ដោយបន្តដាក់ចេញវិធានការសម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយកំណត់តំបន់លឿងទុំ និងតំបន់លឿង ហើយលែងមានតំបន់ក្រហមទៀតឡើយ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់វិធានការរដ្ឋបាលដែលបានដាក់ចេញចំពោះ តំបន់លឿងទុំ ត្រូវអនុវត្តសម្រាប់រយៈពេល៧ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។ ដោយឡែក សម្រាប់ តំបន់លឿង ត្រូវអនុវត្តសម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>