ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្សត់ណាស់ដឹងរឿង បវរកញ្ញារងទី២ Miss Wisdom Cambodia ជួបទុក្ខធំ ក្នុងគ្រួសារ អំឡុងពេលប្រឡង

ភ្នំពេញ ៖ ពិតជារឿង នឹកស្មានមិនដល់ ដែលបានបក់ឡើងចំ កញ្ញាឯកមួយរូប ដែលទស្សនិកជន ស្ទើរតែភ្លឺភ្នែកពេលដឹងរឿងលំបាក។ កញ្ញាបានជួបប្រទះនូវភាពកម្សត់បាតបង់អ្នកមានគុណ ចំពេលខ្លួនកំពុងប្រឡងដណ្តើមមកុដ។ កញ្ញាត្រូវបង្ខំចិត្តញញឹម លើឆាកខណៈអ្នកផ្ទះទ្រហោយំសោកសៅ ពេញហ្នឹង។

មហាជនអ្នកគាំទ្រ ក៏ដូចជាមិត្តរួមអាជីពរបស់បវរកញ្ញារងទី២ Miss Wisdom Cambodia កញ្ញា ជិន នារីរ័ត្ន ស្ទើរទប់ទឹកភ្នែកមិនបានដោយបានចូលរួមសម្ដែងការសោកស្ដាយ និងអាណិតបំផុត បន្ទាប់ពីបានដឹងថា កញ្ញាបានខិតខំប្រឹងហឹ្វកហាត់ មិនហ៊ានសម្រាកទាំងគ្រួសារ កំពុងជួបទុក្ខធំដោយមនុស្សជាទីស្រឡាញ់របស់នាងទទួលមរណភាព ហើយធ្វើបុណ្យ ៧ថ្ងៃនៅឯផ្ទះ ។

បវរកញ្ញារងទី២ Miss Wisdom Cambodia កញ្ញា ជិន នារីរ័ត្ន បានបង្ហោះសារក្នុងបណ្តាញសង្គមថា គេគ្រប់គ្នាឈ្នះម្កុដឈ្នះពាន គេសប្បាយរីករាយ ចំណែកនាង វិញបែរជាត្រូវខំញញឹម សម្រក់ទឹកភ្នែកក្នុងចិត្ត ព្រោះនាងបាត់បង់អ្នកមានគុណ នៅមុនការប្រកួតរបស់នាងមកដល់ នាងព្យាយាមហាត់ទាំងជើងឈឺហើម ក៏ព្រោះតែចង់សម្រេចក្ដីស្រមៃ និងនាំភាពជោគជ័យ ជូនឪពុកតែចុងក្រោយនាងខ្លួនឯង គ្មានឱកាសសូម្បីតែចូលរួមបុណ្យ៧ថ្ងៃ ។ សារនេះពិជាបានអង្រួនចិត្តមហាជន ឱ្យស្រក់ទឹកភ្នែកស្ទើរមិនដឹងខ្លួនតាម ។

សូមជម្រាបថា កញ្ញា ជិន នារីរ័ត្ន ទទួលបានជាបវរកញ្ញារងទី២ Miss Wisdom Cambodia ដែលបានបញ្ចប់ និងប្រកាសជាផ្លូវការកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ដោយក្នុងនោះ បវរកញ្ញាមកពីខេត្តបាត់ដំបង ហុក សារិតុលា ក្លាយជាតំណាងឲ្យកម្ពុជា ដើម្បីចូលរួមប្រកួតកម្មវិធី Miss Wisdom World នៅប្រទេសវៀតណាមក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ៕ រក្សាសិទ្ធិដោយ៖សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>