ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាំបុរសម្នាក់ដែលជាអ្នកបើករថយន្តបង្ក ម៉ាកតូយ៉ូតាPrius ដែលជនរងគ្រោះដាក់ពាក្យបណ្តឹង ពីបទប៉ុនប៉ងមនុស្សឃាត(បើករថយន្តដេញបុកជនរងគ្រោះ ដែលជិះម៉ូតូ) មកសាកសួរនិងមានចំណាត់ការតាមផ្លូវច្បាប់

ភ្នំពេញ​៖ក្រុមគ្រួសារបានសហការជាមួយសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យនាំបុរសម្នាក់ដែលជាអ្នកបើករថយន្តបង្ក ម៉ាកតូយ៉ូតាPrius ដែលជនរងគ្រោះដាក់ពាក្យបណ្តឹង ពីបទប៉ុនប៉ងមនុស្សឃាត(បើករថយន្តដេញបុកជនរងគ្រោះ ដែលជិះម៉ូតូ) នៅសង្កាត់ចោមចៅទី៣ មកកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់:នៅថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២១ និង ៤០នាទី នៅចំណុចផ្លូវបេតុងលេខ ៩២កា ស្ថិតនៅភូមិព្រៃទា២​ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបង្កឡើងដោយជន​សង្ស័យ​ចំនួន ០១នាក់ ស្លៀកពាក់ ស៊ីវិល មធ្យោបាយរថយន្ដ បានគេចខ្លួន ក្រោយបើកបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះ។លុះដល់ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៦វេលាម៉ោង១៥នឹង៣០នាទី ជនសង្ស័យឈ្មោះ សុង សុវណ្ណារិទ្ធ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិព្រៃទា​២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានចូលខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌពោធ៍សែនជ័យដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់។បច្ចុប្បន្ន​ជនសង្ស័យខាងលើត្រូវបានកម្លាំងអធិការដ្ឋានគរបាលខណ្ឌពោធិសែនជ័យកំពុងធ្វើសាកសួរនិងមានចំណាត់ការតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>