ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខាត់ សុឃីម បញ្ជាក់ច្បាស់ៗ ទៅលើអ្នកសង្ស័យ ចំណងអាពាហ៍ពិពាហ៍ដល់ផ្លូវបំបែក

ភ្នំពេញ ៖ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានចេញមកបញ្ជាក់ច្បាស់ ពីចំណងស្នេហ៍នាង ខណៈពេលមហាជនមួយចំនួន មានការសង្ស័យថា នាង និងស្វាមី បានឈានដល់ផ្លូវបំបែក។

តារារូបនេះ មិនបានអធិប្បាយអ្វីវែងឆ្ងាយឡើយ ដោយនាងបានបញ្ជាក់ដោយខ្លីថា ចំណងស្នេហ៍របស់នាង និងស្វាមី មិនបានបែកបាក់ ដូចការសង្ស័យ ពីមនុស្សមួយចំនួននោះឡើយ។
នាងក៏បានស្នើឲ្យមហាជនមួយចំនួននោះ បង្វែការគិតមកលើគ្រួសារនាង ឲ្យមកចាប់អារម្មណ៍សំខាន់ ទៅលើកការឆ្លងជំងឺកូវីដនាពេលនេះវិញ។

ជាការកត់សម្គាល់ មួយរយៈចុងក្រោយនេះ មានមហាជនមួយចំនួន បានដាក់ការសង្ស័យថា អ្នកនាង ខាត់ សុឃីម និងស្វាមីលោក ផាណូ ទំនងជាបែកបាក់គ្នាហើយ បន្ទាប់ពីគេមិនបានឃើញអ្នកទាំងពីរ មិនបានបង្ហាញរូបជុំគ្នាដូចកាលពីពេលមុន។
ម្យ៉ាងទៀតមួយរយៈចុងក្រោយនេះអ្នកនាង ខាត់ សុឃីម បានប្រែរូបសម្រស់ស្រស់ស្អាតជាងមុន ចាប់តាំងពីនាង បានលក់ផលិតផលថែរក្សាសម្រស់។

ទោះជាយ៉ាងណា ការសង្ស័យទាំងអស់នេះ មិនបានក្លាយជាហេតុផល ជាក់លាក់ដែលអាចឈានទៅធ្វើឲ្យប្រះឆាគ្រួសាររបស់អ្នកនាង ខាត់ សុឃីម នោះឡើយ។
រហូតមកទល់ពេល នាង និងស្វាមី នៅតែរក្សាបាននូវចំណងស្នេហ៍ យ៉ាងរឹងមាំដដែល គ្រាន់តែមួយរយៈចុងក្រោយនេះ អ្នកទាំងពីរមិនបានថតរូបជុំគ្នាប៉ុណ្ណោះ ដោយសារអ្នកនាង ខាត់ សុឃីម ជាប់ដៃliveលក់ផលិតផល របស់នាងតាមអនឡាញ។

អ្នកនាង ខាត់ សុឃីម និងបាន អុិន ផាណូ បានសម្រេចចិត្តដឹកដៃគ្នាចូលរោងការ និងរស់នៅជាមួយគ្នាអស់ជាច្រើនឆ្នាំមកហើយ ខណៈពេលបច្ចុប្បន្ននាង មានចំណងដៃកូនស្រស្រីម្នាក់រួចហើយ៕ រក្សាសិទ្ធិដោយ៖សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>